adverise with khmeread 1

ផ្ទះ​សេដ្ឋីនី ហាន់​ជី​អ៊ុន នៅ​បុរី​ញូវយ៉ក​ឡើងថ្លៃ​កប់​ពពក បន្ទាប់ពី​ទិញ​បាន ៨ ឆ្នាំ​

​    ​Song Hye-kyo (​ហាន់​ជី​អ៊ុន​) បាន​លោត​មក​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី ៩​នៃ​តារា​ល្បីៗ ដែល​ទទួលបាន​ជោគជ័យ​លើ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​បរទេស​។​

​    ​ម្ចាស់​ពានរង្វាន់​ពីរ​នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់ Baeksang លើក​ទី ៥២​កាលពីពេល​ថ្មីៗ​រូបនេះ បាន​ចំណាយ​ប្រាក់​ទៅលើ​គេហដ្ឋាន​នៅក្នុង​សង្កាត់ Samsung-dong ក្រុង​សេ​អ៊ូ​ល​នៅក្នុង​ឆ្នាំ ២០០៤ និង ២០០៨ ហើយ​នាង​មានទ្រព្យ​សម្បត្តិ​រាប់ពាន់​លាន​វ៉ុ​ន​លើ​វិស័យ​អចលនទ្រព្យ​នេះ​។ នាង​ក៏មាន​សំណាង​លើ​វិស័យ​អចលនទ្រព្យ​នៅ​បរទេស​ផងដែរ​។​

​    ​ហេតុផល​មួយចំនួន​ដែល​នាង​សម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​បរទេស បន្ទាប់ពី​នាង​បានរស់នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ដើម្បី​ថត​ខ្សែ​ភាព​បែប​ឯករាជ្យ​អាមេរិក "Fetish" ដែល​បានធ្វើឱ្យ​នាង​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ទីនោះ​។​

​    ​ផ្ទះ​ដែល​នាង​បាន​ក្លាយទៅជា​ម្ចាស់​កម្មសិទ្ធិ​មួយ​នេះ​គឺ​ស្ថិតនៅ​ទីក្រុង​ញូវយ៉ក នៃ​អាគារ​ខុន​ដូ S Condo ក្នុង​តំបន់ Manhattan​។ វា​ជា​អគារ​ពិសេស​មួយ​ដែល​អាច​មើល​ជុំវិញ​ឧទ្យាន Central Park និង​មាន​ភាពងាយស្រួល​ក្នុង​ការដឹក​ជ​ញ្ចូ​ន​។ នៅក្នុង​ខុន​ដូ​មួយ​នេះ​មាន​បន្ទប់​ចំនួន​២ និង​បន្ទប់ទឹក​២ រួម​នឹង​គ្រឿង​សង្ហា​រឹម​យ៉ាង​ប្រណិត​។​    ​

​    ​Song Hye-kyo បាន​ចំណាយ​ប្រាក់​ទៅលើ​ផ្ទះមួយ​នេះ​ចំនួន ១,៨​ពាន់​លាន​វ៉ុ​ន (​ជាង​១,៥​លាន​ដុល្លារ​) ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​កើនឡើង​តម្លៃ​ដល់​ទៅ ២,៧៨​ពាន់​លាន​វ៉ុ​ន​ឯណោះ (​ជិត ២,៥ លាន​ដុល្លារ​អាមេរិក​)​។ ហើយ​តម្លៃ​ជួល​ស្នាក់​នៅក្នុង​រយៈពេល​មួយខែ​មានតម្លៃ ៧,៧​លាន​វ៉ុ​ន (៦.៧៣៥​ដុល្លារ​អាមេរិក​)៕

ប្រភព៖ hancinema

adverise with khmeread

មតិយោបល់