adverise with khmeread Cracked brown egg

គុណប្រយោជន៍៦យ៉ាងបានមកពីការបរិភោគស៊ុត

          ស៊ុត​ផ្តល់​ប្រូតេអ៊ីន​យ៉ាងខ្ពស់​សម្រាប់​ជំនួយ​ដល់​ខួរក្បាល និង​ក្រៅពីនេះ​ស៊ុត​នៅ​ផ្តល់​ផលប្រយោជន៍​ជាច្រើន​យ៉ាង​ទៀត​សម្រាប់​អ្នក​បរិភោគ​។ ក្រៅពីនេះ​ស៊ុត​នៅ​ជួយ​ការពារ​និង​ទប់ស្កាត់​រោគ​ជំងឺ​៦​យ៉ាងសំខាន់ៗ​បន្ថែមទៀត​មានដូចជា​៖

 ១) ការបរិភោគ​ស៊ុត​ក្នុង​មួយថ្ងៃ​មួយគ្រា​ប់ ជួយ​ការពារ​មិនឱ្យ​កែវភ្នែក​ចុះខ្សោយ​។​

 ២) ស៊ុតមាន​លាយ​ផ្សំ​ទៅដោយ​សារជាតិ លូ​ធី​ន និង​ហ្ស៊ី​សែន​ធី​ន ដែលជា​អាហារ​សំខាន់​ដល់​គ្រាប់ភ្នែក​។​ចំពោះ អ្នក​ដែល​បរិភោគ​ស៊ុត​ជាប់​ជាប្រចាំ មាន​អត្រា​កើតរោគ​ភ្នែកឡើងបាយ​(cataract)​តិច​តួ​ចំ​បំផុត​។             

  ៣) វីតាមីន​B ដែលមាន​ឈ្មោះថា​ឃូ​លីន ជា​អ្នកជំនួយ​យ៉ាងសំខាន់​ដល់​ប្រព័ន្ធ​ប្រសាទ​។ ក្នុង​ស៊ុត​មួយ​គ្រាប់​មាន​ឃូ​លីន​៣០០​ម៉ៃ​ក្រូ​ក្រាម​ដែល​ផ្តល់​ផល​ល្អ​សម្រាប់​ខួរក្បាល​ចងចាំ​និង​មាន​អារម្មណ៍​ឈ្លាសវៃ​ឡើង​។​

 ៤) តាម​ការស្រាវជ្រាវ​កន្ល​ង​មក​គេ​បាន​រកឃើញថា​ក្រុម​ស្ត្រី​ដែល​បរិភោគ​ស៊ុត​៦​គ្រាប់ ក្នុង​មួយ​សប្តាហ៍​អាចជួយ​កាត់បន្ថយ ឱកាស​កើតរោគ​មហារីក​ដល់​ទៅ​៤៤​ភាគរយ​។​

 ៥) យើង​តែង​ធ្លាប់​ឮថា​ស៊ុតមាន​សារជាតិ​កូ​ឡេ​ស្ត្រេ​រ៉ូ​ល​ខ្ពស់​ប៉ុន្តែ​ការស្រាវជ្រាវ​មួយ​បែរជា​បង្ហាញ​លទ្ធផល​ផ្ទុយ​ពីនេះ​ដោយ​គេ​បាន​បញ្ជាក់ថា​ការបរិភោគ​ស៊ុត​បែរជា​ជួយ​ការពារ​រោគ​បេះដូង​ទៅវិញ​។​

៦) បរិភោគ​ស៊ុត​ជួយ​ឱ្យ​សរសៃសក់​ស្អាត​រលោង ពីព្រោះថា​ក្នុង​ស៊ុត​សម្បូរ​ទៅដោយ​អាហារ​ជំនួយ​ដល់​សរសៃសក់​ដែលមាន​ដូចជា សាល់​ហ្វើ​រ វីតាមីន​B12 និង​ធាតុ​រ៉ែ​ជាច្រើន​ទៀត​៕​

adverise with khmeread

មតិយោបល់