adverise with khmeread 51a5a5e0 6664 4bb6 991b 05e1fb4c8bc9

បើករថយន្ត​ដេញចាប់​ចោរ​ជ្រុល​ចង្កូត​បុក​រះ​បាក់​ដើមឈើ​ និង​ស្លាក​សញ្ញា​ឈ្មោះ​ផ្លូវ​

    ភ្នំពេញ​ ៖ បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ ព្រោះតែ​ខឹង​លោក​ចោរឆក់​ទូរស័ព្ទ​របស់គាត់ បាន​បើករថយន្ត​ដេញ​បុក ហើយក៏​ជ្រុល​ចង្កូត​ឡើងលើ​ខឿន​សួនច្បារ និង​បន្ត​បុក​រះ​បាក់​អស់​ដើមឈើ​មួយ​ដើម និង​បាក់​ស្លាក​សញ្ញា​សម្គាល់​ផ្លូវ​មួយ​។​

    ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៩​យប់​ ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០១៦ នៅ​កែង​ខាងលិច​ស្ថានទូត​អាមេរិក​ត្រង់ចំណុច​ផ្លូវ ៩៦​កែង​ផ្លូវ​៦១ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

    រថយន្ត​បង្ក​ម៉ាក តូ​យូ​តា ស៊ី​ណា ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-4062 បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ ​ឃុន សុខឿន ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ  មាន​ទីលំនៅ​សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានមុខរ​បរជា​អ្នកបើករថយន្ត​អោយ​ក្រុមហ៊ុន​ឯកជន។​

    តាម​សំដី​អ្នកបើកបរ​បានឱ្យដឹង​ថា មុនពេល​កើតហេតុ គាត់​បាន​ឈប់​ទិញ​ទឹក​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ជិត​ធនាគារ​កាណាឌីយ៉ា ពេលដែល​គាត់​ដក​ប្រាក់​ឱ្យ​អ្នកលក់​ក៏មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក មក​ក្បែរ​ហើយ​បាន​ឆក់យក​ទួ​រ​ស័ព្ទ​របស់លោក​ដែល​ដាក់​ក្នុង​ហោប៉ៅ​អាវ​រួច​ជិះ​គេចខ្លួន។​

    ភ្លាមៗ​នោះ​រូបលោក​បាន​បើករថយន្ត​ដេញតាម ពីក្រោយ​តាម​បណ្តោយ​ផ្លូវ​លេខ​៦១​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង រហូតដល់​ផ្លូវកែង​៩៦ ម៉ូតូ​ជនសង្ស័យ​បត់​ឆ្វេង​តាមផ្លូវ​លេខ​៩៦​សំដៅទៅ​វត្តភ្នំ។ ចំណែក​លោក​ខំ​បួង​ចង្កូត​បត់​តាម​ពីក្រោយ តែដោយសារ​ល្បឿន​រថយន្ត​កំពុងតែ​លឿន​ទើប​ជ្រុល​ឡើង​ទៅលើ​សួនច្បារ​បុក​រះ​បាក់​ដើមឈើ​មួយ​ដើម និង​ស្លាក​សញ្ញា​សម្គាល់​ផ្លូវ​បាក់​មួយ​ដើម​ផងដែរ។​

    បើតាម​សន្តិសុខ​យាម​នៅក្បែរ​នោះបាន​បន្ថែមថា នៅវេលា​កើតហេតុ​ខាងលើ គាត់​បានឃើញ​រថយន្ត​បង្ក​បើក​ក្នុង​ល្បឿន​លឿន​ដេញតាម​ម៉ូតូ​ជិះ​គ្នា​២​នាក់​ព្រមទាំង​បិទ​ភ្លើង​ងងឹតសូន្យ​ថែមទៀត​ផង ពេលមកដល់​ផ្លូវបំបែក ម៉ូតូ​បត់​ឡើងទៅ​វត្តភ្នុំ​ឯ​រថយន្ត​បត់​មិនទាន់​ក៏​ជ្រុល​ឡើង​សួនច្បារ​តែម្តងទៅ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​នៅពេល​ក្រោយ៕​

adverise with khmeread

មតិយោបល់