adverise with khmeread E784fd0f d94d 4367 8d3d 40773c291ada

ចូល​ឃាត់​មិត្តភក្តិ​កំពុង​ឈ្លោះ​គ្នា​នៅ​ក្លឹប ម៉ា​រី​ន​បែកក្បាល​ខ្លួនឯង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​មក​ចូលរួម​ក្នុង​ខួបកំណើត​មិត្តភក្ដិ​នៅក្នុង​ក្លឹប​មួយកន្លែង​យីហោ ម៉ា​រី​ន ត្រូវ​ជន​មួយក្រុម ផឹកស៊ី​រាំរែក​ក្នុង​ក្លឹប​ជាមួយ​មករក​រឿង ហើយ​បាន​សន្តិសុខ​ក្លឹប​ដេញចេញ​ឱ្យទៅ​ឈ្មោះ​គ្នា​ខាងក្រៅ ទើបបាន​បង្ក​ទៅ​ហិង្សា បណ្ដាលឱ្យ​បុរស​ម្នាក់​បែកក្បាល​ហើយ​ជនបង្ក​រត់គេចខ្លួន​អស់​។​

    អំពើហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២៣ និ​ង២០នាទី​យប់​ថ្ងៃទី២៣ ​ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុច​មុខ​ក្លឹប ម៉ា​រី​ន ស្ថិត​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ថន សុខុម អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​ឡាន ស្នាក់​នៅផ្ទះ​លេខ២៤១ ផ្លូវ៦២ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ទៅ​ចូលរួម​ខួបកំណើត​របស់​មិត្តភក្ដិ​របស់គាត់​ដែលមាន​ឈ្មោះ ដន ជាមួយ​មិត្តភក្ដិ​ប្រុស​ស្រី​សរុប​១៣នាក់​។ ពេលដែល​កំពុងតែ​រាំ​សប្បាយ​ជាមួយ​មិត្តភក្ដិ​ផ្សេងទៀត​ស្រាប់​តែមាន​ក្រុមក្មេងស្ទាវ​មួយក្រុម​បាន​ចូល​ទៅលេង​កម្សាន្ត​នៅក្នុង​ក្លឹប​នោះបាន​រាំ​លើកដៃ​រញ៉េរញ៉ៃ​ហើយ​បាន​ស្រែកថា​"​រាំ​ទៅ​កុំ​ខ្លាច​អាណា​"។​

    ពេលនោះ​ក្រុម​ជនរងគ្រោះ​បាន​ដើរមក​អង្គុយ​សា​ឡុង​វិញ​ព្រោះ​ខ្លាច​មានរឿង​ស្រាប់តែ​បន្តិច​មក​ខាង​ក្រុម​ក្មេង​ដែល​រាំ​លើកដៃ​រញ៉េរញ៉ៃ បាន​ដើរទៅ​រករឿង​ម្ចាស់​ខួបកំណើត​បង្កឱ្យមាន​ជម្លោះ​ផ្អើល​ពេញ​ក្លឹប​ទើប​ខាង​សន្តិសុខ​ក្លឹប​បានឱ្យ​ខាង​ជនរងគ្រោះ​និង​ខាង​ជនបង្ក​ចេញមកក្រៅ​ដើម្បីឱ្យ​ឈ្លោះ​គ្នា​នៅ​ខាងក្រៅ​ជៀសវាង​បង្ក​ការខូចខាត​ដល់​សម្ភារៈ​ក្នុង​ក្លឹប​និង​ធ្វើឱ្យ​ភ្ញៀវ​ដទៃ​ភ័យខ្លាច។​

    លុះ​មកដល់​ខាងក្រៅ​ជនបង្ក​និង​ម្ចាស់​ខួប​នៅតែ​ឈ្លោះ​គ្នា​ទៀត​ទើប​ធ្វើឱ្យ​ខាង​ជនរងគ្រោះ​ឈ្មោះ ​ថន សុខុម ដែលជា​មិត្តភក្ដិ​ម្ចាស់​ខួបកំណើត​បាន​ចូលទៅ​ឃាត់​ភាគី​ទង​សងខាង​ស្រាប់តែ​គ្នីគ្នា​ជនបង្ក​បាន​រត់​មក​វាយ​ជនរងគ្រោះ នឹង​ដំបង​ឈើ បណ្ដាលឱ្យ​បែកក្បាល​ហើយ មិត្តភក្តិ​ជនរងគ្រោះ​បាននាំគ្នា​រត់គេចខ្លួន​បាត់​ទៅ​ព្រោះ​ខ្លាច​មានរឿង​ដល់​ខ្លួន។​

    ខណៈពេល​កំពុង​ឈ្លោះ​គ្នា​បែកផ្សែង​នោះ​ក៏មាន​វត្តមាន​របស់​ស​ន្តិ​សុខ​ក្លឹប​ខាងលើ​ចូលរួម​វាយតប់​គ្នា ក្នុង​រឿងនេះ​ដែរ​ហើយ​ពេលកន្លងមក​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុខ​ក្លឹប​ខាងលើ​តែងតែមាន​ហិង្សា វាយតប់​គ្នា​ជា​ហូរហែ​ធ្វើឱ្យ​បង្ក​ភាពអនាធិបតេយ្យ​ទីសាធារណៈ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានត្រឹមតែ​ដើរ​ទាំង​ទៅ​ពេទ្យ​ព្យាបាល ទាំង​ខ្លួន​មាន​របួស​ចាំ​ព្រឹកស្អែក​ទើបបាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​ទួល​សង្កែ​៕

 

adverise with khmeread

មតិយោបល់