adverise with khmeread 3e539d3f 3c40 47ff 9a06 754f557ce953

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ជ្រុល​បុក​អ្នកដើរ​ឆ្លងផ្លូវ​របួស​ធ្ងន់​ស្រាល​២​នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​រួប​គេ​បាន​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ទាំង​កម្រោល​កាលពី​វេលា​ម៉ោង​៨​ និង​3០​នាទី​យប់​ថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​ត្រពាំង​ថ្លឹង តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​បំណង​ទៅ​ទិញ​បារី​ជក់​។​

    ខណៈ​ឆ្លង​ជិត​ផុត​ស្រាប់​តែមាន​បុរស​ម្នាក់​ទំនងជា​ស្រវឹង​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​សា​គី​មួយគ្រឿង ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1DC-1608 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​បុក​អ្នកដើរ​ឆ្លងផ្លូវ​ទាំង​កម្រោល​បណ្តាលឱ្យ​អ្នកដើរ​របួសធ្ងន់​ ចំណែក​អ្នកជិះ​ម៉ូតូ​របួសស្រាល​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ចំណែក​ម៉ូតូ​រួមទាំង​អ្នកបើក​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់