adverise with khmeread Asian face slapped 03

ឧស្សាហកម្ម​ភាពយន្ត​សិច​របស់​ជប៉ុន​ចេញមុខ​សុំទោស​ចំពោះ​ការអះអាង​អំពី​ការបង្ខិតបង្ខំ​

​    ​ឧស្សាហកម្ម​អាសអាភាស​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់​ជប៉ុន​បាន​ចេញមុខ​សុំទោស​ជា​ផ្លូវការ​ចំពោះ​ការអះអាង​អំពី​ការបង្ខិតបង្ខំ​ពេល​ថត​សិច ហើយ​បាន​សន្យា​ធ្វើការ​ផ្លាស់ប្តូរ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ដែលថា នារី​ជាច្រើន​ត្រូវបាន​បង្ខិតបង្ខំ​ឱ្យ​រួមភេទ​នៅក្នុង​ខ្សែភាពយន្ត​ដែល​ប្រឆាំងនឹង​ឆន្ទៈ​របស់​ពួកគេ​។​

​    ​ចំណាត់ការ​សុំទោស​នេះ​បានកើត​ឡើង បន្ទាប់ពី​ការចាប់ខ្លួន​បុរស​បីនាក់​នៅក្នុង​ខែ​នេះ​ដែល​បាន​បង្ខំ​ស្ត្រី​ម្នាក់​ឱ្យធ្វើ​ការសម្តែង​ខ្សែភាពយន្ត​អាសអាភាស​ច្រើនជាង ១០០​រឿង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ​។​

​    ​ខណៈពេលដែល​ករណី​លេចធ្លោ​ជា​សាធារណៈ​មួយ​នេះ​បាន​ញ៉ាំងឱ្យមាន​ការឆ្លើយតប​ពី​ឧស្សាហ​កម្មនេះ ក៏ប៉ុន្តែ​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​និយាយថា ការអនុវត្ត​បែប​បង្ខំ​នេះ​គឺ​រីក​រាលដាល​រឹតតែ​ខ្លាំង​។ ទោះយ៉ាងណា​ពួកគេ​ក៏​ស្វាគមន៍​ដែរ​ចំពោះ​ការសុំ​ទោស​មួយ​នេះ "​ដែល​ជាការ​សុំទោស​លើកដំបូង​មិន​ធ្លាប់មាន​របស់​ពួកគេ​"៕

ប្រភព​៖ channelnewsasia

adverise with khmeread

មតិយោបល់