adverise with khmeread  90078590 364b3c8a f5e6 49e6 bdcf dc02cf93b805

ព្យុះកំបុតត្បូង​និង​ព្យុះ​ព្រិល​វាយប្រហារ​ខេត្ត​ជាំ​ង​ស៊ូ​ប្រទេស​ចិន​ស្លាប់​ច្រើន​នាក់​

    ​ព្យុះកំបុតត្បូង​និង​ព្យុះ​ព្រិល​មួយ​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៧៨ នាក់ និង​របួស​ជាង ៥០០ នាក់​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ​ស្ថិតនៅ​ប្រទេស​ចិន​ភាគ​ខាងកើត​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ក្នុងស្រុក​។​

​    ​អមដំណើរ​ដោយ​ភ្លៀង​ធ្លាក់​ដូច​ហែក​មេឃ ព្យុះកំបុតត្បូង​បាន​វាយប្រហារ​ក្រុង​យ៉ាង​ចេង (Yangcheng) យ៉ាងខ្លាំង​កាលពី​រសៀល​ថ្ងៃទី ២៣ ខែមិថុនា​។​

​    ​មនុស្ស​ជាង ៥០០ នាក់​បាន​រងរបួស និង ២០០ ក្នុងចំណោម​ពួកគេ​របួស​ធ្ងន់ធ្ងរ និង​មួយចំនួន​បាត់បង់​ទីលំនៅ​។​

​    ​នៅឯ​ចិន​ភាគខាងត្បូង​ឯនោះ​វិញ ទឹកជំនន់​បានសម្លាប់​មនុស្ស ២២ នាក់​ក្នុង​សប្ដាហ៍​នេះ​។​

​    ​ក្នុង​វីដេអូ​បានបង្ហាញ​ក្មេងៗ​រងរបួស​ត្រូវបាន​ដឹក​ដាក់​លើ​ម៉ូតូ រថយន្ត​ក្រឡាប់ ខ្លះទៀត​តោង​ដើមឈើ​និង​បង្គោល​ភ្លើង​តាម​ដងផ្លូវ​គួរឱ្យ​សង្វេគ​។​

​    ​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ប្រហែល ២,៧ ពាន់​លាន​យ័ន (៤១០ លាន​ដុល្លារ​) ដោយសារតែ​ទឹកជំនន់​នេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់