adverise with khmeread 1

Verdy បញ្ចប់​ការស្រមើស្រមៃ​របស់​កាំភ្លើង​ធំ ក្រោយ​សុខចិត្ត​បន្ត​ធ្វើជា​វីរៈបុរស​ជាមួយ​កុងត្រា ៤​ឆ្នាំ​ឱ្យ​ក​ញ្ច្រោ​ង Leicester

​    ​Jamie Vardy បានផ្តល់​ជូន​នូវ​កាដូ​ដ៏​ធំ​សម្បើម​ម្តងទៀត​ទៅដល់​ក្រុម​ក​ញ្ច្រោ​ង Leicester City ដោយ​បន្ត​កុងត្រា​ថ្មី​សម្រាប់​រយៈពេល ៤​ឆ្នាំ ហើយ​បាន​បដិសេធ​ការផ្ទេរ​ទៅកាន់​ក្រុម​កាំភ្លើង​ធំ Arsenal ។​

​    ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បានក្លាយ​ទៅជា​ចេតនា​ដោះដូរ​មួយ​របស់លោក Arsene Wenger ដែល​បាន​បោះ​កញ្ចប់​ទឹកប្រាក់​ចំនួន ២០​លាន​ផោន (​ជិត ៣០​លាន​ដុល្លារ​) ដែល​ប្រកាស​កាលពី​ថ្ងៃទី​៣ ខែមិថុនា ប៉ុន្តែ​ទីបំផុត​គាត់​បានសម្រេច​ចិត្ត​មិន​ទៅណា​ចាកចោល​ទឹកដី King Power Stadium ឡើយ​។​

​    ​Leicester បាន​មាន​ប្រ​ត្តិ​កម្ម​យ៉ាង​រហ័ស​ទៅលើ​ការស្នើរ​របស់ Arsenal នៃ​ប្រាក់​ឈ្នួល ១២​ម៉ឺន​ផោន (​ជិត​១៨​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​ក្នុងការ​ព្យាយាម​ចែចូវ​ខ្សែប្រយុទ្ធ​ក្បាលម៉ាស៊ីន​របស់​ពួកគេ ដោយ​ការ​សុខចិត្ត​ចំណាយ​ឱ្យ​កីឡាករ​រូបនេះ​ជាមួយនឹង​ប្រាក់​ឈ្នួល ១០​ម៉ឺន​ផោន (​ជិត​១៥​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍ ហើយ Vardy ក៏បាន​យល់ព្រម​ទទួលយក​ទឹកប្រាក់​នេះ ហើយនឹង​ចុះ​កុងត្រា​ជាមួយ​ពួកគេ​ម្តងទៀត​ក្រោយ Euro 2016 ត្រូវបាន​បញ្ចប់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់