adverise with khmeread 1

មាន់​ខ្នាយ​មាស​យល់ព្រម​ផ្តល់​ទឹកប្រាក់​ជាង ១៦​លាន​ដុល្លារ​ដើម្បី​នាំ Victor Wanyama ពី​ក្រុម Southampton

​    ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បានប្រកាស​ការចុះ​កុងត្រា​តម្លៃ ១១​លាន​ផោន (​ជាង​១៦​លាន​ដុល្លារ​) របស់ Victor Wanyama ពី​ក្រុម Southampton ខណៈដែល​ខ្សែបម្រើ​រូបនេះ​បានធ្វើ​ដំណើរ​មកលេង​ជាមួយនឹង​អតីត​អ្នកចាត់ការ​ខ្លួន Mauricio Pochettino ។​

​    ​តារាបាល់ទាត់​វ័យ ២៤​ឆ្នាំ​ដែល​ស្ទើរតែ​បាន​ចូលរួម​ជាមួយ Spurs កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ទីបំផុត​ត្រូវ​បង្ខំ​ឱ្យ​ស្នាក់នៅ​បន្ត​លើទឹក​ដី St Mary's Stadium រូបនេះ បាន​យល់ព្រម​ចុះហត្ថលេខា​ជា​ផ្លូវការ​ក្នុង​រយៈពេល ៥​ឆ្នាំ ដើម្បី​ផ្លាស់​មក​ស្នាក់នៅ​ក្នុង​ទឹកដី White Hart Lane ។​

​    ​Wanyama ត្រូវបាន​ផ្ទេរ​ចេញពី​ក្រុម Celtic កាលពី​ខែកក្កដា ឆ្នាំ​២០១៣ ប៉ុន្តែ​គាត់​បាន​បដិសេធ​ការផ្តល់ជូន​សម្រាប់​កុងត្រា​ថ្មី ដែល​ធ្វើឱ្យ​កីឡាករ​រូបនេះ​មាន​សិទ្ធិ​គ្រប់​នឹង​អាច​ចាក​ចេញពី​ក្រុម Southampton ក្នុងនាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នៅឯ​ចុងបញ្ចប់​រដូវ​កាល​ក្រោយ​។ ហេតុផល​មួយ​នេះ​បានធ្វើឱ្យ Southampton គ្មាន​អ្វីដែល​ត្រូវ​តវ៉ា​នោះឡើយ​ក្នុង​ផ្ទេរ​កីឡាករ​រូបនេះ​ទាន់​អាច​ទទួលបាន​ចំណូល​មក​ខ្លះ​នោះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់