adverise with khmeread 1

ក្រោយ​បញ្ចប់​រដូវ​កាល​ដ៏​ជោគជ័យ​ជាមួយ​បិសាច​ក្រហម និង​តោ​ខៀវ Radamel Falcao ធ្វើតេស្ត​សុខភាព​ដើម្បី​វេច​បង្វិច​ទៅកាន់​ក្រុម Monaco វិញ​

​    ​Radamel Falcao បានធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ក្លឹប​ចាស់​របស់ខ្លួន​វិញ បន្ទាប់ពី​បរាជ័យ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស Premier League ។​

​    ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​ដែល​មិនមាន​កិច្ចព្រមព្រៀង​ពន្យារ​កុងត្រា​ខ្ចី​ជើង​ជាមួយ Chelsea រូបនេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់គាត់​ចូលទៅ​កាន់​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅឯ​ជំរំ​ហ្វឹកហាត់​របស់ Monaco ដោយ​ស្ថិតនៅលើ​កង់​ហាត់ប្រាណ​មួយ​។​

​    ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាត​កូ​ឡុំ​ប៊ី​វ័យ ៣០​ឆ្នាំ​រូបនេះ បាន​ស៊ូទ្រាំ​ពេល​វា​ដ៏​យ៉ាប់យ៉ឺន​ស្នាក់នៅ​ជាមួយនឹង​ក្រុម​តោ​ខៀវ​កាលពី​រដូវ​កាល​មុន ដោយ​អាច​រកបាន​គ្រាប់​បាល់​ត្រឹម​តែមួយ​គ្រាប់​គត់​ក្នុងការ​បង្ហាញខ្លួន ១០​លើក​ឱ្យ​ក្រុម​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់