adverise with khmeread Apples large trans  b5wfsg2d3kvlindqqvwpqrscrdchgm uwbo4u9be4y4

យុទ្ធវិធី​បង្រៀន​ដោយ​ប្រើ​ផ្លែ​ប៉ោម របស់​អ្នកគ្រូ​ម្នាក់នេះ​ធ្វើឱ្យ​សិស្ស​ខូច​ដឹង​កំហុស​សឹង​ស្រក់​ទឹកភ្នែក​!

    ​អ្នកគ្រូ Rosie Dutton មកពី​សាលា Tamworth ក្នុង​ទីក្រុង Birmingham បាន​ប្រើ​វិធីសាស្ត្រ​បង្រៀន​ដាស់​ស្មារតី​ដ៏​អស្ចារ្យ​មួយ​ដល់​សិស្ស​ដែល​ពូកែ​ធ្វើបាប​អ្នកដទៃ​នៅក្នុង​តំបន់​របស់​អ្នកគ្រូ​។​

​    ​នៅ​ដើម​សប្តាហ៍​នេះ អ្នកគ្រូ​បាន​បង្ហោះ​វីដេអូ​សង្ខេប​អំពី​មេរៀន​នេះ​នៅលើ Facebook និង​ត្រូវបាន​គេ​ស៊ែ​រត​រហូតដល់​ទៅ ១៥០.០០០ ក្នុងពេល​មិន​ដល់ ៤៨ ម៉ោង​។ 

​    ​ដើម្បី​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការ​គំរាម​សម្លុត អ្នកគ្រូ​បានជ្រើសរើស​យក​ផ្លែ​ប៉ោម​ពីរ​មក​បង្ហាញ​ក្នុង​ថ្នាក់​របស់​អ្នកគ្រូ​។ ដំបូង​កូនសិស្ស​តូចៗ​របស់គាត់​ស្មានតែ​គាត់​ឆ្កួត​ទៀតផង នៅពេល​គាត់​យក​វិធីសាស្ត្រ​នេះ​មក​បង្រៀន​ពួកគេ​។ 

​    ​អ្នកគ្រូ​បាន​យក​ប៉ោម​មួយ​ទម្លាក់ចោល​ទៅ​ដី ហើយ​គាត់​និយាយថា គាត់​ស្អប់​ប៉ោម​នេះ ស្អប់​សំបក​របស់​វា មិន​ចូលចិត្ត​ក្លិន​វា​។ អ្នកគ្រូ​បាន​និយាយ​ទៅ​សិស្ស​គាត់​ថា គាត់​ស្អប់​ប៉ោម​នោះ​ខ្លាំងណាស់ ព្រោះ​វា​អាចមាន​ដង្កូវ​នៅ​ខាងក្នុង​ទៀតផង​។ 

​    ​បន្ទាប់មក អ្នកគ្រូ​បាន​ចិត​ប៉ោម​ទាំងពីរ​នោះ​ជា​ពីរ ដោយ​ប៉ោម​មួយ​នៅ​ល្អ និង​ប៉ោម​មួយទៀត​ដែល​ត្រូវ​អ្នកគ្រូ​ទម្លាក់​ទៅ​ដី​មាន​សភាព​ជាំ​ខ្ទេចខ្ទាំ​។ អ្នកគ្រូ​បាន​ប្រាប់​សិស្ស​គាត់​ថា កូនៗ​មើលចុះ​ឃើញ​ទេ ប៉ោម​ជាំ​ខូច​នេះ​មិន​ខុស​អី​ពី​មនុស្ស​ទេ នៅពេល​យើង​ស្អប់​វា យើង​និយាយ​មិនល្អ​ពី​វា យើង​ធ្វើបាប​វា គឺ​វា​មាន​សភាព​ជាំ​ខ្ទេចខ្ទាំ​នៅ​ខាងក្នុង​បែបនេះ​ឯង​។ 

​    ​គាត់​បន្តថា មើល​ប៉ោម​មួយទៀត​ដែល​នៅ​ល្អ​មួយ​នេះ​ចុះ វា​មិន​ខូច​ទេ ព្រោះ​យើង​ចាត់ទុក​វា​ជា​ប៉ោម​ល្អ មាន​រសជាតិ​ឆ្ងាញ់ និង​និយាយ​ល្អៗ​ដាក់​តែ​ប៉ោម​មួយ​នេះ​ថា​វា​ស្អាត​អ៊ីចេះ ស្អាត​អ៊ីចុះ​។ 

​    ​អ្នកគ្រូ​បាន​បកស្រាយ​ថា មនុស្ស​ដែល​ទទួលរង​ការ​សម្លុត បន្លាច ពួកគេ​ក៏​ទទួលរង​ការឈឺចាប់ ភ័យខ្លាច​នៅ​ខាងក្នុង​ដូចជា​ប៉ោម​ដែល​ធ្លាក់​នោះដែរ តែ​យើង​មើល​ខាងក្រៅ​មិនដឹង​ទេ ទាល់តែ​ចិត​វា​ជា​ពីរ​បើក​មើល​ទើប​ដឹងថា ខាងក្នុង​វា​ខ្ទេចខ្ទាំ​បែបណា​។ 

​    ​អ្នកគ្រូ​បាន​ណែនាំ​កូនសិស្ស​គាត់​ឱ្យ​និយាយ​តែ​ពាក្យ​ល្អៗ​ដាក់​គ្រប់គ្នា និង​ចៀសវាង​និយាយ​សម្លុត ប្រមាថ និង​ធ្វើបាប​គ្នីគ្នា ព្រោះ​នៅ​ខាងក្នុង​ខ្លួន​ពួកគេ​គឺ​ឈឺចាប់​ដូចជា​ផ្លែ​ប៉ោម​ដូច្នេះ​ដែរ​។ អ្នកគ្រូ​បាន​ណែនាំ​កូនសិស្ស​គាត់​ឱ្យ​ប្តូរ​ការ​គិតពី​អាក្រក់​ចំពោះ​គ្នា ឱ្យ​ងាក​មក​ចេះ​ស្រឡាញ់គ្នា និយាយ​ល្អៗ​ដាក់គ្នា ទើប​នៅ​ខាងក្នុង​ចិត្ត​ពួកគេ​មាន​ភាព​រីករាយ ស្រស់បំព្រង ដូចជា​ប៉ោម​ដែល​យើង​ចូលចិត្ត​ដូច្នោះ​ដែរ​។ 

​    ​យុទ្ធវិធី​របស់​អ្នកគ្រូ​បានធ្វើឱ្យ​កូនសិស្ស​របស់គាត់​ភ្ញាក់ខ្លួន​ព្រឺ​ត និង​ធ្វើឱ្យ​ពួកគេ​ឆាប់​យល់​យ៉ាងច្បាស់​អំពី​ផលប៉ះពាល់​នៃ​អំពើ​សម្លុត​គំរាម​សិស្ស​ដទៃ​៕ 

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់