adverise with khmeread 000

ឃាត់បុរសម្នាក់តាមដីកាតុលាការពីបទជួញដូរគ្រឿងញៀន

     កំពង់ចាម ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច ភូមិ​មាឃ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម តាម​ដីកា​ពីបទ​ជួញដូរ​គ្រឿងញៀន​។​
     ប៉ូលិស​និយាយថា ជាន​ជាប់ចោទ​ឈ្មោះ មូ​សា រ៉ាវី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជាតិខ្មែរ មុខរបរ ជាង​ថតរូប រស់នៅ ភូមិ​មាឃ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​ចេញ​ដោយ​លោក សោ សុភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម លេខ​៤១៨០ ចុះ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​ពាក់ព័ន្ធ​និង​បទល្មើស រក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្តទៅ​នៅ​ចំណុច​ភូមិ​ភូមិ​មាឃ​៣ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ។​
     យោងតាម​មាត្រា​៤០ និង ៤៥ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​
​និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ (​ពីរ​) ឆ្នាំ ដល់​៥ (​ប្រាំ​) ឆ្នាំ និង​អាច​ទទួល​បន្ថែម​នូវ​ទោសពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០ (​បួន​លាន​)​រៀល ដល់ ១០.០០០.០០០ (​ដប់​លាន​)​រៀល ។​
      បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់