adverise with khmeread 6bfc426b 9867 4425 b72f d3e1ea209635

មក​ជួលជុល​បង្គន់​ឱ្យគេ​ជាន់​ចំ​ខ្សែភ្លើង​ឆក់​ស្លាប់​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​បណ្តាលឱ្យ​ស្លាប់​នា​រសៀល​ថ្ងៃទី២៣ ខែមិថុនា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្ទះ​លេខ​១៤២ ​ក្រុម​១ ​ភូមិ​២ ​សង្កាត់​ច្រាំង​ចំរេះ១ ​ខណ្ឌឫស្សីកែវ បន្ទាប់ពី​មក​ជួលជុល​បង្គន់​ឱ្យគេ​ជាន់​ចំ​ខ្សែភ្លើង​ឆក់​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​ពេទ្យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​រិ​ន សុភា​ ភេទ​ប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​កម្មក​សំណង់​មាន​ទីលំនៅ ​ភូមិ​អន្លង់​ចំណារ ឃុំ​ចាន់ណា​សែន ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ឈ្មោះ ​រិ​ន សុភា ​បានមក​ជួសជុល​បង្គន់​ហើយក៏ជាន់​ខ្សែភ្លើង​បណ្តាលឱ្យ​ឆក់​សន្លប់។  ពេលនោះ​ម្ចាស់ផ្ទះ​ឈ្មោះ​ យ៉ា ក៏រ​ត់ទៅ​ដក​ព្រី​ភ្លើង​ចេញរួច​ប​ញ្ជួ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​បាន​កន្លះ​ម៉ោង​ជនរងគ្រោះ​ក៏​ស្លាប់។​

    រហូតដល់​ល្ងាច​ទើប​ពួកគេ​រាយការណ៍​ដល់​ប៉ូលិស​ប៉ុស្តិ៍​, ​ខណ្ឌ ​និង​កា​រិ​យា​ល័យបច្ចេកទេស​ក្រុង​បាន​ពិនិត្យ​សាកសព​រួច​ប្រគល់​សព​ឱ្យ​ក្រុមក្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពី​ណី​៕

adverise with khmeread

មតិយោបល់