adverise with khmeread 201ec215 9a9a 42c5 a0ec 41829dc64cff

ពួកចោរ​៣​នាក់​ឡើងផ្ទះ​លួច​សម្ភារៈ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ពួកចោរ​៣​នាក់​បានធ្វើ​សកម្មភាព​ឡើ​ង​ផ្ទះ​លួច​យក​សម្ភារៈ​ក្នុងផ្ទះ​កាលពី​ថ្ងៃ២៤ ខែ​មិថុនា ឆ្នាំ​២០១៦ ​ម៉ោង១០​ព្រឹក នៅ​ចំណុច​ក្នុង​ហាង​ហេ​ប​ភី​សេ​វេន ផ្លូវ​199​ ក្រុម២៧ សង្កាត់​ទំនប់ទឹក ខ​ណ្ទ​ចំការមន រាជធានី​ភ្នំពេញ ​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន​វ៉ៃខ្នោះ​ទាំង​៣​នាក់។​

    ប៉ូលិស​និយាយថា ជន​ល្មើស​3​នាក់​ថ្មើ​រ​ជើ​ង គឺ​១-​ឈ្មោះ​ សៅ រ៉ាវី  ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​០៤ ​ផ្លូ​វ៤៣៤ ​សង្កាត់​ទំនប់ទឹក​ ​ខណ្ឌចំការមន ជា​អ្នក​ឡើង​លួច​ជាន់​ទី២​តាម​វេរ៉ង់ដារ​លួច​យកបាន​លេ​ត​ថត​មួយគ្រឿង​, ទូរស័ព្ទ​ម៉ាក​សូ​នីមួយ​គ្រឿង ​និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​សិ​ច​ភ្លឺ​ស​ពណ៌​ប្រផេះ​, ​ទី​2-​ឈ្មោះ​ សល់ នី ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​ជាមួយគ្នា​អ្នក​ឈរ​មើ​ល​ផ្លូវ​ បាន​ចំណែក​៤០​ដុល្លារ​ និង​ទី៣-​ឈ្មោះ​ ជិន សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាកនៅ​ជាមួយគ្នា បាន​ចំណែក៣៥ដុល្លារ​អ្នក​ឈរ​មើ​ល​ផ្លូវ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ហួន ចិន​ឌន ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​អង្ក​ការ ស្នាក់​នៅផ្ទះ​កើត​ហ​តុ​លេខ ​03T ផ្លូវ​២៧១ ភូមិ០៥ ​សង្កាត់​ទំនប់ទឹក ខ​ណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​ចូល​ផ្ទះ​ដេក​នៅ​ម៉ោង​១ និង២០​នាទី​រំលង​អា​ធ្រា​ត្រ​នៅផ្ទះ​ជាន់​ទី២ ​ដោយ​មិនបាន​បិទទ្វារ​ផ្ទះ ​ហើ​យ​ក៏ត្រូវ​ជន​ល្មើស​ឡើង​លួច​សម្ភារៈ។ ពេល​ក្រោក​ពី​ដេក​បាត់​សម្ភារៈ​បានមក​ប្តឹង​សម្ថ​កិច្ច​ធ្វើ​ការស្រាវជ្រាវ​តាម​កាមេរ៉ា​សុ​វត្តិភាព​ និង​ធ្លាប់​ធ្វើ​សាវតា​ជាតិ​គ្រប់គ្រង​ស្គាល់មុខ​សញ្ញា​ខាង​លើទើប​ឈន​ដល់​ការបង្ក្រាប​នៅ​ថ្ងៃ​២៤ ខែ​មិថុនា​ ឆ្នាំ​២០១៦ ​បញ្ជូនមក​អធិការ​ប៉ូលិស​ខណ្ឌចំការមន​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់