adverise with khmeread 4b5b77cb f0f0 44c3 ae8c 81bf42e5aed4

កម្ពុជា​បណ្តេញចេញ​ជន​ជាតិចិន​ដីគោក​និង​ចិនតៃវ៉ាន់​៣៩​នាក់​ទៅ​ស្រុក​វិញ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា​នេះ បាន​បណ្តាញ​ជនជាតិ​ចិន​ដីគោក និង​ចិនតៃវ៉ាន់ ចំនួន​៣៩​នាក់ ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ នៅ​ព្រលានយន្តហោះ​អន្តជាតិ​ភ្នំពេញ បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​ល្មើស​ចាប់​ជម្រិតតាម Internet​ កាលពីពេល​ថ្មីៗ​នេះ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ជនជាតិ​ចិនដីគោក​និង​ចិនតៃវ៉ាន ទាំង​៣៩​នាក់ ដែល​ត្រូវ​បណ្តេញចេញ​នៅថ្ងៃនេះ គឺ​ពួកគេ​ពាក់ព័ន្ធ​នឹង​ករណី ចាប់​ជម្រិត​តាម​ប្រព័ន្ធ Internet នាពេល​ថ្មីៗ​នេះ​៕​

adverise with khmeread

មតិយោបល់