adverise with khmeread 913fe253 b533 4c9e aac6 a61e54cf85e1

ដំណឹង​បាត់​កូនស្រី​

    ខ្ញុំបាទ​ឈ្មោះ អឿ សំអុល ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​វិហារ ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្តកំពង់ធំ។ បាន​បាត់​កូនស្រី​ម្នាក់​ឈ្មោះ អឿន ចន្ទ្រា ភេទ​ស្រី អាយុ១៩​ឆ្នាំ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ម៉ោង​ប្រហែល ២​រសៀល នៅ​ចំនុច​ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ។​

    ដើមរឿង នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦ ប្តី​ឈ្មោះ សន សុភ​ក្ដី បាន​ឌុប​ប្រពន្ធ​ទៅពិនិត្យ​សុខភាព​នៅ​កំពង់ថ្ម ហើយ​ប្រពន្ធ​ឱ្យ ហើយ​ប្ដី​មិន​បានឱ្យ​រង់ចាំ​ទេ​ដោយ​ឱ្យ​ប្ដី​ទៅ​កន្លែងធ្វើការ​វិញ។ ចាំ​ពេល​រសៀល​ម៉ោង​២​ទើប​មក​ឌុប​វិញ ពេល​ប្តី​មក​ឌុប​ស្រាប់តែ​មិនឃើញ​ទូរស័ព្ទ​ក៏​តេ​មិន​ចូល​។​

    បើ​បងប្អូន​ណា​បានឃើញ ឬ​ស្គាល់ឈ្មោះ តាមរយៈរូបថត​នេះ​នៅ​កន្លែង​ណា​ទំនាក់ទំនង​តាម លេខ​ទូរស័ព្ទ ហ្វេ​ស​ប៊ុ​ក​របស់​ខ្ញុំបាទ Eang trypl​ ឬ ប្រសិនបើ​សា​ម៉ី​ខ្លួន​​បានឃើញ​ដំណឹង​នេះ​សូម​បើ​ទូរស័ព្ទ​ដើម្បី​ឪពុកម្ដាយ​តេ​ចូល។​

    សូមបញ្ជាក់ថា សាម៉ីខ្លួន​បាន​យកទៅ​ជាមួយ​នូវ ខ្សែក​ប្លា​ទីន​១​ខ្សែ ទម្ងន់៣​ជី​, ចិញ្ចៀនមាស​១​វង់ ទម្ងន់​២​ជី​, ​សំបុត្រ​បញ្ជាក់​កំណើត​និង​សញ្ញាបត្រ៕

adverise with khmeread

មតិយោបល់