adverise with khmeread 1

ប៉ុនប៉ង​ទៀតហើយ​! ក្រោយ​បរាជ័យ​លើ Verdy កាំភ្លើង​ធំ​ប្រកាសថា​ខ្លួន​នឹង​តាម​ទិញ​តារា​លេចធ្លោ​នៅ Euro មុន​ទីផ្សារ​ខែកក្កដា​ឈាន​មកដល់​

​    ​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​បញ្ជាក់ថា​ពួកគេ​ត្រូវតែ​ប្រកាស​ចែចូវ Ricardo Rodriguez នា​ថ្ងៃទី​១ ខែកក្កដា​ខាងមុខ ប្រសិនបើ​ពួកគេ​ចង់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គាត់​។​

​    ​កាំភ្លើង​ធំ​បាន​ជឿជាក់​ទៅលើ​ការ​សម្លឹង​ឃើញ​កុងត្រា​ជាមួយនឹង​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​រូបនេះ ដែលជា​កីឡាករ​កំពុងមាន​ភាព​លេចធ្លោ​នៅក្នុង​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស​នៅឯ Euro 2016 ប៉ុន្តែ​បច្ចុប្បន្ននេះ​ពួកគេ​នឹងត្រូវ​ប្រឈម​នឹង​ការប្រណាំង​ទៅលើ​ពេលវេលា​មួយ ប្រសិនបើ​ពួកគេ​ចង់​សម្រេច​កិច្ចព្រមព្រៀង​មួយ​នេះ​។​

​    ​Rodriguez និង​មិត្ត​រួម​ក្រុម Wolfsburg កីឡាករ Luiz Gustavo ត្រូវបាន​បញ្ជាក់ថា​ក្លឹប​នឹងមិន​ធ្វើការ​ចរចា​លើ​កិច្ចសន្យា​តម្លៃថោក​នោះឡើយ ដែល​អាច​នឹង​ធ្វើឱ្យ​ក្លឹប​ប៉ុនប៉ង​ដទៃទៀត​បរាជ័យ​ទៅលើ​ការប្រកាស​របស់​ពួកគេ​នៅ​ចុងបញ្ចប់​ខែមិថុនា​ខាងមុខនេះ​។​

​    ​ខណៈដែល​អ្នកចាត់ការ​ទូទៅ​ក្រុម Wolfsburg លោក Klaus Allofs បាន​ទទូចថា​តម្លៃ​ខ្លួន​តារា​លេចធ្លោ​ប្រចាំ​ក្លឹប​ទាំងពីរ​នេះ​នឹងត្រូវ​បំប៉ោង ថ្វី​ត្បិត Rodriguez កំពុង​សម្លឹង​ចង់​ចាក​ចេញពី​ក្លឹប​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់