adverise with khmeread 2

មួយ​ឃ្លា​របស់ David De Gea ចុកមាត់​ក្រុម​អ្នក​រិះគន់​យ៉ាង​ល្អឥតខ្ចោះ

​    ​បន្ទាប់ពី​បានឈ្នះ​ពានរង្វាន់​កិត្តិយស​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​បិសាច​ក្រហម Manchester United សម្រាប់​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា អ្នកនឹង​បានគិត​ថា David De Gea នឹង​ទទួលបាន​ផល​វិជ្ជមាន​ដ៏​ស័ក្តិសម​មួយចំនួន​សម្រាប់​កិត្តិនាម​ដែល​គាត់​មាន​។​

​    ​ទោះជា​យ៉ាងណាក្តី ការរិះគន់​ចាប់ផ្តើម​កើតឡើង​ក្រោយ​ពេលដែល​អ្នកចាំទី​វ័យ ២៥​ឆ្នាំ​រូបនេះ​មិនអាច​ស្រោចស្រង់​គ្រាប់​បាល់​ចុងក្រោយ​របស់​គូបដិបក្ខ​របស់ខ្លួន ដែល​បាន​ហុច​ឱកាស​ទៅដល់​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ឈរលើ​កំពូល​ក្នុង​ពូ​ល​។​

​    ​ភាព​រង្គោះរង្គើ​រហាក់​បាន​ចាប់ផ្តើម​ឡើង​នៅលើ​បណ្តា​កាសែត​អេ​ស្ប៉ា​ញ អំឡុង​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​បាន​បរាជ័យ​ក្នុង​លទ្ធផល ២-១ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​ទាំងនោះ​ហាក់ដូចជា​មិនបាន​ដឹងថា​អ្នកចាំទី​ដៃ​ស្អិត​ក្នុង​ទឹកដី Old Trafford រូបនេះ​មិនមែន​ពិសេស​ត្រឹមតែ​នៅលើ​សមរភូមិ​វាលស្មៅ​នោះឡើយ​។​

​    ​De Gea បាន​ទទួលយក​ការរិះគន់​ទាំងនោះ ហើយ​គាត់​បាន​ឆ្លើយតប​ទៅវិញ​ជាមួយនឹង​សារ​មួយ​ឃ្លា​ដ៏​សាមញ្ញ​សម្រាប់​ក្រុម​អ្នក​រិះគន់​មកលើ​គាត់​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​គាត់​បានសរសេរថា "​គ្រាន់តែ​ទទួលបាន​បរាជ័យ​មួយ​សោះ​ធ្វើឱ្យ​គ្រប់គ្នា​ក្រឡាប់ចាក់​។ អរគុណ​សម្រាប់​ការរិះគន់ ពួកគេ​បាន​លើកទឹកចិត្ត​ខ្ញុំ​។ តស៊ូ​ឡើង​!!!"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់