adverise with khmeread 3

Radja Nainggolan បដិសេធ​ការប៉ុនប៉ង​របស់​តោ​ខៀវ ដើម្បី​បន្ត​ស្នាក់នៅ​ជាមួយ​គោ​ជល់ Roma

​    ​Radja Nainggolan ហាក់​បាន​ត្រៀមខ្លួន​ដើម្បី​ស្នាក់អាស្រ័យ​ជាមួយ​គោ​ជល់ Roma បន្តទៀត​សម្រាប់​រដូវ​កាល​ក្រោយ បន្ទាប់ពី​បាន​បដិសេធ​ទៅលើ​កិច្ចព្រមព្រៀង​ដោះដូរ​ទៅកាន់​តោ​ខៀវ Chelsea ។​

​    ​ខ្សែបម្រើ​ជម្រើសជាតិ​បែ​ល​ហ្ស៊ី​ក​រូបនេះ​គឺជា​គោលដៅ​ដ៏​ចម្បង​នៅលើ​បញ្ជី​ដោះដូរ​រដូវក្តៅ​របស់​គ្រូបង្វឹក​អ៊ីតាលី​បច្ចុប្បន្ន​ដែលមាន​កុងត្រា​រយៈពេល​បី​ឆ្នាំ​កាន់កាប់​ក្រុម​តោ​ខៀវ Chelsea ក្រោយ​បញ្ចប់ Euro 2016 លោក Antonio Conte ប៉ុន្តែ​គាត់​ប្រហែលជា​បាន​សល់​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ​។​

​    ​ដោយ​ធ្វើការ​ថ្លែង​ខណៈដែល​បានធ្វើ​ជា​តំណាងឱ្យ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ី​កនៅ Euro 2016 ដែល​នឹង​បន្ត​នាពេលខាងមុខ ខ្សែបម្រើ​វ័យ ២៨​ឆ្នាំ​រូបនេះ​បាន​ទទួលស្គាល់ថា ខ្លួន​មាន​ទំនាក់​តថ្លៃ​រវាង​អ្នកតំណាង​របស់គាត់ និង Chelsea ប៉ុន្តែ​គាត់​បាន​សន្យា​ជាមួយនឹង​ប្រធាន​ក្លឹប Roma លោក James Pallotta ថា​គាត់​នឹង​ស្នាក់​បន្ត​ក្នុង​ទឹកដី Stadio Olimpico ៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់