សិល្បការិនីជនជាតិស្វ៊ីសនាង Milo Moire ត្រូវបានគេស្គាល់ថាជាអ្នកជំរុញព្រំដែននៃអ្វីដែលអាចធ្វើបានជាសារធារណៈ។ កាលពីឆ្នាំមុននាងត្រូវបានចាប់ខ្លួនសម្រាប់ការស្រាតនិងថត Selfie នៅមុខប៉មអេហ្វែល។ គម្រោងមួយផ្សេងទៀតរបស់នាង គឺដើរជុំវិញសារមន្ទីមួយជាមួយនឹងទារកទាំងននលគក និងត្រូវបានគេដេញចេញផងដែរ។
គម្រោងចុងក្រោយរបស់នាងមានភាពចម្រោងចម្រាស់ខ្លាំង ដោយនាងបានស្នើឱ្យមនុស្សប៉ះពាល់ប្រដាប់ភេទរបស់នាងក្នុងប្រអប់កញ្ចក់មួយក្នុងទីក្រុងឡុងដ៏។
ដោយប្រកូកប្រកាសយ៉ាងក្លៀវក្លាឱ្យមនុស្សស្ទាបរាងកាយរបស់នាង នាងចង់បង្ហាញគេឱ្យឃើញថាតើអំពើដែលមានការព្រមព្រៀងគ្នានេះមើលទៅវាមានសភាពបែបណា។ នាងថា កញ្ចក់តំណាងការឆ្លុះទស្សនៈវប្បធម៌អំពីដងខ្លួនស្ត្រីក៏ដូចជាឆ្លុះនូវចំណង់របស់បុរសដែរ ហើយតាមរយៈការឆ្លុះទៅអ្នកឈរមើលបែបនេះ ពួកគេក៏នឹងចូលរួមដោះដូរការស្ទាបគ្នាទៅវិញទៅមកផងដែរ ជាជាងគ្រាន់តែអ្នកមើលមកស្ទាបនាងក្នុងនាមជាវត្ថុមួយ។
នាងត្រូវបានដាក់ក្នុងមន្ទីរឃុំឃាំង ២៤ ម៉ោង បន្ទាប់ពីនាងបង្ហាញខ្លួនក្នុងតុលាការនិងរងការផាកពិន័យជាទឹកប្រាក់ផងដែរសម្រាប់ទង្វើឱ្យគេស្ទាបប្រដាប់ភេទនេះ៕
