adverise with khmeread C6de1f94 1484 4d7f b8e5 538dbe0eec4c   copy

ឃាត់​កម្មការិនី​រោងចក្រ​ម្នាក់​លួច​ស្បែក​ដេរ​មួយ​តម្លៃ​១​ម៉ឺ​ន​ដុល្លារ​

    ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​ម្នាក់​ជាប់ចោទ​ពាក់ព័ន្ធ​លួច​សម្ភារៈ​រោងចក្រ ​ត្រូវ​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤ ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅនេះ​ចំណុច​ក្នុង​រោងចក្រ​ស៊ូ​ព្រីម​មៀរ ស្ថិតនៅ​ផ្លូវ​៦២R ក្រុម​១២ ភូមិ​-​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ។ 

    ប៉ូលិស​និ​យាយ​ថា ជនសង្ស័យ​ឈ្មោះ សាត ចាន់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​ស្បែកជើង​ខាងលើ ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ក្រុម​១២ ភូមិ​-​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​បក្ខពួក​០៤​នាក់​ទៀត​គេចខ្លួនបាត់​។ 

    ប៉ូលិស​បន្តថា សម្ភារៈ បាត់បង់​ស្បែក​ដេរ​១ (​ស្បែកជើង​៤.១៩៩ F គិត​ជា​ទឹកប្រាក់​១០.០០០​ដុល្លារ​)។ ចំណែក​ជនរងគ្រោះ តំណាងឱ្យ​រោងចក្រ​ឈ្មោះ ខាំ លឹម​ស៊ីន ភេទ​ស្រី អាយុ​២៨​ឆ្នាំ ប្រធាន​រដ្ឋបាល​រោងចក្រ​ស្នាក់នៅ​រោងចក្រ​។ 

    បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​ខណ្ឌ​ដើម្បី​រៀបចំ​សំណុំរឿង និងបន្ត​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​បន្ថែម​ទៀត៕​

adverise with khmeread

មតិយោបល់