adverise with khmeread Feature image

កម្មវិធី​លើ​ទូរស័ព្ទ​ចំនួន​៥​ដែល​ជួយ​អ្នក​ឲ្យ​រៀន​ភាសា​អង់គ្លេស​ឆាប់​ចេះ​

​ការរៀន​ភាសា​គឺជា​ជម្រើស​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវមាន​យ៉ាងហោចណាស់​ម្នាក់​ចេះ​ពីរ​ភាសា ជាពិសេស​នោះ​គឺ​ភាសា​អង់គ្លេស​។ មាន​វិធី​ក្នុង​ការរៀន​ច្រើនណាស់ ដែល​អ្នក​អាច​ជំរុញ​ឲ្យ​ខ្លួនឯង​ឲ្យ​រៀន​ឆាប់​ចេះ​នៅក្នុង​ភាសា​ណាមួយ​ដែល​អ្នក​កំពុង​រៀន​។ ដោយសារ​បច្ចេកវិជ្ជា​ទំនើប ឥឡូវនេះ​អ្នក​អាច​ប្តូរ​ទម្លាប់​សិក្សា​ពី​ការអាន និង​កត់ត្រា​លើ​សៀវភៅ មក​ធ្វើ​រាល់​កិច្ចការ​ទាំងនេះ​នៅលើ​ទូរស័ព្ទ​ក៏បាន​។​

​ពិតណាស់​សម្រាប់​អ្នករៀន​សូត្រ​ដែល​ព្យាយាម​ស្វែ​ករក​ចំណេះដឹង​និង​ចង់​ពង្រឹង​ភាសា​របស់ខ្លួន យើង​នឹង​បង្ហាញ​នូវ​កម្មវិធី​ចំនួន​៥​ដែល​អាចជួយ​ក្នុង​ការរៀន​ភាសា​ឲ្យ​ឆាប់​ចេះ​បាន​។​
​ហើយ​ចំពោះ​កម្មវិធី​ទាំង​៥​ដែល​នឹង​លើក​យកមក​បង្ហាញ​នោះ មាន​ឲ្យ​ដោ​ន​ឡោ​ត​ដោយ​ឥតគិតថ្លៃ​ទាំង​នៅលើ Iphone និង Android​។

១. Duolingo
 ​កម្មវិធី​នេះ​គឺជា​កម្មវិធី​មួយ​ដែល​ធំជាងគេ​ក្នុងចំណោម​កម្មវិធី​ដែល​យើង​លើក​យកមក​បង្ហាញ​។ មុននឹង​ចាប់ផ្ដើម​ចូល​មេរៀន​ក្នុង​កម្មវិធី​នេះ Duolingo បង្កើត​រចនាសម្ព័ន្ធ​មេរៀន​របស់​អ្នក​ដូចជា Skill Tree ជាមួយនិង Skill point ដែល​ផ្ដល់​ឲ្យ​អ្នក​សម្រាប់​បំពេញ​មេរៀន​។ រាល់​ការធ្វើ​លំ​ហាត់​របស់​អ្នក​និង​ចម្លើយ​ដែល​អ្នក​បាន​ឆ្លើយ​នោះ នឹងធ្វើ​ការរក្សា​ទុក​លើ Online ក្នុង​កម្មវិធី​នោះ ពីព្រោះ​កម្មវិធី​នេះ​ជា​ប្រភេទ Live System​។

២. Memrise
Memrise ផ្ដល់​ឲ្យ​នូវ​ការផ្លាស់ប្ដូរ​មួយ​ដ៏​ធំ​សម្រាប់​អ្នករៀន​ភាសា​ផ្សេងៗ​គ្នា​ដែល​ក្នុងនោះ​មាន​ភាសា​អង់គ្លេស​ផងដែរ ហើយ​រៀន​នៅក្នុង​កម្មវិធី​នេះ​គឺ Free គ្រប់​ភាសា​ទាំងអស់​។ ចំពោះ​មេរៀន​ក្នុង​កម្មវិធី​នេះ ត្រូវបាន​អ្នកផ្សេង​ជា​អ្នក​បង្កើតឡើង ហើយ​ធ្វើ​ការយក​មេរៀន​ទាំងនោះ​ធ្វើជា​កម្មវិធី​លើ​ទូរស័ព្ទដៃ​ដើម្បី​ការចែក​ចាយ​នូវ​ចំណេះ​ដឹ​លើ​ភាសា​កាន់តែ​ល្អ​សម្រាប់​អ្នក​ចង់​រៀន​តាម Smartphone​។ សម្រាប់​កម្មវិធី អ្នក​ត្រូវ​ភ្ជាប់​ជាមួយនឹង​គណនី Memrise.com ប៉ុន្តែ​មិន​មានន័យថា​ចាំតែ​មាន​អ៊ី​ន​ធឺ​ណេ​ត​ទើប​ប្រើប្រាស់​បាន​នោះទេ អ្នក​ក៏​ប្រើ​វា​ដោយ​គ្មាន​អ៊ី​ន​ធឺ​ណេ​ត​ក៏​បានដែរ​។ ដូច្នេះ​អ្នក​អាច​រៀន​ភាសា​លើ​កម្មវិធី​នៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​គិតថា​ជា​កន្លែង​សមរម្យ​ក្នុងការ​រៀនសូត្រ​។​

៣. LearnEnglish Grammar (​មាន​ពីរ​ជម្រើស​គឺ UK Edition និង US Edition)
​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាប័ន British Council ហើយ​កម្មវិធី​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ជម្រុញ​វេយ្យាករណ៍​របស់​អ្នក ជាពិសេស​នោះ​អ្នកនឹង​ស្ទាត់ជំនាញ​ទៅលើ​វេយ្យាករណ៍​អង់គ្លេស​របស់​អ្នក​តែម្ដង​។ កម្មវិធី​នេះ​មាន​ពីរ Edition មាន​សំនួរ​បួន​កម្រិត ចាប់ផ្ដើម​ពី​កម្រិត​ទាប​ទៅ​កម្រិត​ខ្ពស់​។ កម្រិត​នីមួយៗ​មាន​ប្រធានបទ​វេយ្យាករណ៍​ចំនួន​១២ ជាមួយនឹង​លំ​ហាត់​ចំនួន​២០​ក្នុង​មួយ​ប្រធានបទ​។

៤. Jonnny Grammar's word Challenge
Jonnny Grammar's word Challenge គឺជា​កម្មវិធី​ដែលមាន quiz រួមទាំង​ការសប្បាយ​ខ្លះៗ​ដែល​ធ្វើតេស្ត​នូវ​ការប្រកប​ភាសា​អង់គ្លេស តេស្ត​វេយ្យាករណ៍ និង​ពាក្យ​។ ការធ្វើ​តេស្ដ​នោះ​មាននូវ​បញ្ហា​សំណួរ​ចោទ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​អ្នកដោះស្រាយ​វា​ក្នុង​រយៈពេល​៦០​វិនាទី​។ ក្នុង​កម្មវិធី​នេះ​មាន​បី​កម្រិត​គឺ កម្រិត​ងាយស្រួល​, មធ្យម​, ពិបាក ហើយ​និង​ប្រធានបទ​១០​សំណួរ​ផ្សេងៗ​គ្នា​ក្នុងនោះ​មាន អាហារ​, ភោជនីយដ្ឋាន​, ការពិភាក្សា​, និង​ទម្លាប់​។

៥. SpeakingPal English Tutor
SpeakingPal English Tutor គឺ​កម្មវិធី​កម្រិត​ខ្ពស់​ដែល​អាចជួយ​អ្នក​ក្នុង​ការរៀន​ភាសា​អង់គ្លេស​ដោយ​ប្រើប្រាស់​សម្លេង​ខ្លួនឯង​ទៅនឹង​កម្មវិធី ដែល​ប្រើ​នូវ​បច្ចេកវិទ្យា​ផ្ទៀងផ្ទាត់​សូរស័ព្ទ​របស់​អ្នក​ទៅនឹង​ភាសា​អង់គ្លេស​។ កម្មវិធី​នេះ​នឹង​ជួយ​ជម្រុញ​ការនិយាយ​ភាសា​អង់គ្លេស​និង​សូរសព្ទ​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​។ កម្មវិធី​នេះ​ផងដែរ​ផ្ដល់​ឲ្យ​អ្នក​នូវ​មេរៀន​ចំនួន​១០០ Level និង​មាន dialog ជាច្រើន​ទៀត​។ តែ​យ៉ាង​ចំពោះ​កម្មវិធី​នេះ​មេរៀន​ភាគច្រើន​គឺ​ត្រូវ​បង់លុយ​ដើម្បី​ទិញ​មេរៀន​ពី​កម្មវិធី ហើយ​ចំពោះ Free Version មានតែ​១៦​កម្រិត​តែប៉ុណ្ណោះ​។ សំគាល់​៖ បើសិន​អ្នក​ចង់បាន​មេរៀន​ទាំងអស់ អ្នក​អាច​ចូលទៅ​កាន់ Link ដែលមាន​ស្រាប់​នេះ​៖ http://khmeread.com/posts/806 ដើម្បី​ស្វែងយល់​ពី​របៀប​ទិញ​មេរៀន​ខាងក្នុង​កម្មវិធី​ដោយ​មិន​អស់ប្រាក់​មួយ​សេន​៕

adverise with khmeread

មតិយោបល់