adverise with khmeread Cc2d6147 9176 45a9 9bfe ed776f1ad394

ម្ចាស់ផ្ទះ​និង​ប្រជាពលរដ្ឋ​ចាប់វាយ​និង​កាប់​ចំ​ដាច់​ម្រាមដៃ​២ ព្រោះ​ពូកែ​ខាង​លួច​

    ភ្នំពេញ ៖ ចោរ​គាស់​ផ្ទះ​ម្នាក់​ក្នុង​ចំណា​ម​៣​នាក់ ត្រូវ​ម្ចាស់ផ្ទះ​នឹង​ប្រជាពលរដ្ឋ​ចាប់វាយ​និង​កាប់​ចំ​ដៃ​ខាងឆ្វេង​បណ្តាល​ឱ្យ​ដាច់​ម្រាមដៃ​២ ​ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​១ និង​១៥​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទដៃ​យីហោ ដា​នី ស្ថិតនៅក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។

    ប៉ូលិស​មូលដ្ឋាន​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ទេព វុទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​មិន​ពិ​ក​ប្រាកដ។ រីឯ​ជនរងគ្រោះ​ឈ្មោះ ព្រហ្ម សារិន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ហាង​លក់​ទូរស័ព្ទដៃ យីហោ ដា​នី សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    លោក​ ព្រហ្ម សារិន និយាយថា គាត់​បាន​រៀប​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​ជា​យូរ​មកហើយ តែ​មិនបាន​សម្រេច​សោះ។ កាលពី​១​ឆ្នាំមុន​គាត់​ត្រូវបាន​ជនសង្ស័យ​ចូល​គាស់​ផ្ទះ​របស់គាត់ ហើយ​លួច​ទូរស័ព្ទដៃ​ដែល​កូន​គាត់​ទុក​សម្រាប់​លក់​អស់​១​ទូ។​

    ហើយ​នៅ​យប់កើតហេតុ មាន​ជនសង្ស័យ​ទាំងអស់​៣​នាក់ ក្នុងនោះ​មាន​ជនសង្ស័យ​ម្នាក់​កំពុងតែ​ធ្វើ​សកម្មភាព​ចូល​គាស់​សោ​ផ្ទះ របស់គាត់ ភ្លាមៗ​នោះ​កូន​គាត់ និង​បងប្អូន​ដទៃទៀត​បានឃើញ ហើយ​ស្រែកថា "​ចោរៗ ! "​ទើប​ជនសង្ស័យ​ទាំង​៣​នាក់​ភ័យ​ស្លន់ស្លោរ​នាំគ្នា​រត់​ចែក​ជើង​គ្នា តែ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់បាន​ម្នាក់ នាំគ្នា​វាយ​និង​កាប់​ចំ​ដៃ​ខាងឆ្វេង​បណ្តាល​ឱ្យដាច់​ម្រាមដៃ​២។ ចំណែក​បក្សពួក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់។​

    ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​ឃាត់ខ្លួន​ជនសង្ស័យ តែ​ដោយមាន​របួស​ធ្ងន់ធ្ងរ​ពេក​សមត្ថកិច្ច​បាន​ដឹក​បញ្ចូនទៅ​មន្ទីរពេទ្យ ព្រះកុសុមៈ​ដើម្បី​ព្យាបាល។ រីឯ​ជនរងគ្រោះ​វិញ​គាត់​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់