adverise with khmeread Fd975257 5a99 46c3 83c9 d9021ff97136

របូតដៃ​ធ្លាក់​ពីលើ​ឡាន​ ហើយ​រអិល​ថយ​កិនម្ចាស់​ស្លាប់​ភ្លាម​

    កំពង់ស្ពឺ ៖ ថៅកែ​លក់​គោយន្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​ដោយសារ​រថយន្ត​របស់​ខ្លួន​ថយក្រោយ​កិន​ស្លាប់ ខណ​:​ពេល​ខ្លួន​ស្រវឹងស្រា​ជោក​ហើយ​បាន​ឈប់​រថយន្ត​លើ​ទួល​បើកទ្វារ​ដើម្បី​ក្អួត ចែដ​ន្យ​បាន​ធ្លាក់​មក​ដី​ហើយ​រថយន្ត​របស់គាត់​រអិល​ថយក្រោយ​កិន​ស្លាប់​តែម្តង។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​៨ ​និង៤៥​នាទី​យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ៤៤ ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ​៧៦-៧៧ ស្ថិតក្នុង​ភូមិ​ផ្លោ​ច ឃុំ​ត្រពាំង​ជោ ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឈៀង ឆា ភេទ​ប្រុស អាយុ៥៨​ឆ្នាំ មុខរបរ​លក់​គោយន្ត មាន​ទីលំនៅ ភូមិ​ចំ​បក់ស ឃុំ​រុងរឿង ស្រុក​ថ្ពង បាន​បើករថយន្ដ​ TOYOTA VIGO ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2V-4663។​

    ប្រភព​បន្តថា ដំបូង​ជនរងគ្រោះ​បាន​បើករថយន្ត​វី​ហ្គោ​របស់ខ្លួន ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុងស្ថានភាព​ស្រវឹង​ជោក​ខ្លួន ដល់​កន្លែងកើតហេតុ​បាន​ឈប់​រថយន្ត លើ​ទួល​រួច​បើកទ្វារ​ឡាន​ដើម្បី​ឱន​ក្អួត រួច​ធ្លាក់​ទៅ​ដី ហើយ​រថយន្ត​បាន​រអិល​ថយក្រោយ ហើយក៏​ត្រូវ​ឡាន​ថយក្រោយ​កិន​ស្លាប់​នៅ​កន្លែង ហើយ​ឡាន​ធ្លាក់ចូល​ប្រឡាយ​តែម្តង។​

    បន្ទាប់ពីកើតហេតុ​ប៉ូលិស​ចរាចរណ៍ ​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ បានធ្វើ​កោសល្យវិច័យ​រួច​សន្និដ្ឋានថា​ជនរងគ្រោះ​ស្រវឹងស្រា​ខ្លាំង ពេល​បើកបរ​ឈប់​រថយន្ត​នៅ​ទីទួល​រួច​បើកទ្វារ​ដើម្បី​ក្អួត​ធ្លា​ក់ដី​ហើយ​រថយន្ត​របស់គាត់​កិន​ស្លាប់​តែម្តង​។ សមត្ថកិច្ច​បញ្ជាក់ថា កន្លែងកើតហេតុ​ជា​ចំណុច​ផ្លូវ​ឡើង​ទើប​បណ្តាលឱ្យ​រថយន្តរ​អិ​ល​ថយក្រោយ​កិន​ម្ចាស់​ខ្លួនឯង និង​ធ្លាក់​ប្រឡាយ​បែបនេះ។​

    បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ និង​រថយន្ត​ក្រោយ​ពិនិត្យ​រួច​បានប្រគល់​ឱ្យទៅ​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់