adverise with khmeread 0fbadee3 64c6 4cb3 ab16 3ec65dfef3d9

ឃាត់​បុរស​៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿ​ញៀន​នៅ​ត្បូងឃ្មុំ​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​បានជា​បន្ត​បន្ទប់​នៅ​ថ្ងៃទី២៣ ខែ​មិថុនា​ ឆ្នាំ២០១៦ វេលា​ម៉ោង១១ ​និង៤២​នាទី​នៅ​ចំណុច​នៅ​ភូមិ​ខ្នារ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន។​

    ប៉ូលិស​និ​យ​យ​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ ប៉ូលិស​ស្រុក​ត្បូងឃ្មុំ បាន​ឃាត់ខ្លួន​មុខសញ្ញា​ឈ្មោះ​ប៉ុ​ញ ម៉េង​លាង អាយុ៣០ឆ្នាំ នៅ​ភូមិ​ប្រ​យាប ឃុំ​ស្រឡប់ ឆែកឆេរ​រកឃើញ​ថ្នាំញៀន នៅជាប់​ខ្លួន ចំនួន៥កញ្ចប់​តូច និង​ម៉ូតូ០១គ្រឿង ហើយ​ជនសង្ស័យ​រូបនេះ​បាន​សារភាពថា ថ្នាំ​នេះខ្លួន​បាន​ទិញ​ពី​ឈ្មោះ វ៉ិត រ៉ា​ន់ ភេទ​ប្រុស អាយុ២៨ឆ្នាំ នៅ​ភូមិ​បទ​ទន្លា ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក។​

    ប៉ូលិស​បន្តថា លុះ​នៅ​ម៉ោង១២ ​និ៣៧​នាទីថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ឃាត់ខ្លួន ហើយ​ឆែកឆេរ​លំនៅដ្ឋាន ឈ្មោះ វ៉ិ​ត រ៉ា​ន់ រកឃើញ​ថ្នាំញៀន ចំនួន០៧កញ្ចប់ (​ធំ០១​កញ្ចប់ តូច០៦កញ្ចប់) ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ចំនួន០១ ឧបករណ៍ សម្រាប់​ជក់ និង​សម្រាប់វិច​ខ្ចប់ មួយចំនួន។​

    យោង​ចម្លើយ​របស់​ឈ្មោះ វ៉ិ​ត រ៉ា​ន់ បាន​សារភាពថា ថ្នាំញៀន​ដែល​សមត្ថកិច្ច​ចាប់​ដកហូត គឺ​ទិញ​ពី​ឈ្មោះ ឡា និល ភេទ​ប្រុស អាយុ២៣ឆ្នាំ នៅ​ភូមិ​ខ្នារ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ។​

    ប៉ូលិស​បន្តទៀតថា  នៅ​ម៉ោង២ និង១៥នាទី រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ចបាន​ឃាត់ខ្លួនឈ្មោះ ឡា និល ឆែកឆេរ​លំនៅដ្ឋាន រកឃើញ​ជញ្ជីង​អេ​ឡិច​ត្រ​និ​ច ចំនួន០១ សំភារៈ​វិច​ខ្ចប់ ថ្នាំញៀន មួយចំនួនធំ។​

    សរុប​ក្នុង​កិច្ច​ប្រតិបត្តិ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន ចំនួន០៣នាក់ ដកហូត​បាន​ម្សៅ​ក្រាម​ព​ណ៌ស សង្ស័យ​ថ្នាំញៀន ចំនួន១២កញ្ចប់ ,​ ជញ្ជីង​អេឡិចត្រូនិក​ចំនួន០២, ​ឧបករណ៍​វិ​ច្ច​ខ្ចប់ និង​ទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន មួយចំនួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០៣នាក់ សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ កំពុងធ្វើការ​សាកសួរ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread

មតិយោបល់