adverise with khmeread Ef45b7fb 2456 4860 823d 170902d15145

រថយន្ត​ធំ​បុក​ជាមួយ​រថយន្ត​តូច​គ្មាន​អ្នកឈ្នះ គ្មាន​អ្នកចាញ់​

    ត្បូងឃ្មុំ ៖ រថយន្ត​តូច​និង​រថយន្ត​កុងតឺន័រ​បើក​បុក​គ្នា​គ្មាន​អ្នក​ឈ្មះ​គ្មាន​អ្នកចាញ់ កាលពី​ថ្ងៃទី២៣ ​មិថុនា ​ឆ្នាំ​២០១៦ ម៉ោង​ប្រហែល​១៧ ​និង៣០​នាទី​ល្ងាច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧២ ចន្លោះ​បង្គោល​លេខ​9-10​ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រត​ផ្លុ​ង បណ្តាលឱ្យខូចខាត​រថយន្ត២​គ្រឿង តែ​គ្មាន​មនុស្ស​រងរបួស​ឬ​ស្លាប់​នោះទេ​។​

    ប៉ូ​លិ​សនិ​យាយ​ថា ភាគី​ម្ខាង​រថយន្ត​ម៉ាក​ហេន​ដាយ សណ្តោង​រ៉ឺម៉ក ពណ៌ ស ពាក់​ស្លាក​លេខ កំ​ព​ង៉​ចាម​3A-3705  អ្នកបើកបរ​ឈ្មោះ នី ពិសិដ្ឋ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គ្មាន​រងរបួស​ទេ​ បាន​បើក​បុក​ជាមួយ រថយន្ត​ម៉ាក​ឡង់​គ្រី​ស័រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម ​2A 7666 អ្នកបើកបរ​ឈ្មោះ យឿន ភាន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​ស្ពឺ​កើត ឃុំស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ​គ្មានរងរបួស​ទេ​។​

    គ្រោះថ្នាក់​នេះ​បណ្តាក​ឱ្យ​រថយន្ត​ម៉ាក ឡង់​គ្រី​ស័​រ ខូចខាត​កំរិតធ្ងន់ រថយន្ត​ម៉ាក ហេន​ដាយ ខូចខាត​កំរិត​ស្រាល​។ ក្នុងករណីនេះ​ប៉ូលិស​ស្រុក បាន​យក​វត្ថុតាងទាំងពីរ រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ពញាក្រែក ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់