adverise with khmeread 21b23df9 9dd9 4a0c ab0a 6c9ef42656f3

ប៉េអឹម​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ពួកចោរ តែ​ដកហូត​បានតែ​ខោ​ស្ព័​រ​២៧០​កា​រ៉ុង​

    កំពង់ស្ពឺ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ចុះ​ស្ទាក់​បង្ក្រាប​ជនសង្ស័យ​មួយក្រុម ដកហូត​បាន​ខោ​ស្ព័​រ​២៧០​កា​រ៉ុង​នៅវេលា​ម៉ោង​១៤ និង​០០​នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងលិច​ផ្លូវជាតិ​លេខ​៤ ចម្ងាយ​២២ គីឡូម៉ែត្រ ផ្លូវ​លេខ​៤៤ ទៅ​ស្រុក​ឪ​រ៉ា​ល់ ស្ថិតនៅ​ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចុះ​ស្ទាក់​បង្ក្រាប​ជនសង្ស័យ​មួយក្រុម បាន​លួច​អីវ៉ាន់​ខោ​ចំនួន ២៧០​កា​រ៉ុង ពី​រថយន្ត​កុងតឺន័រ បាន​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ នៅ​ចំណុច​ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ជនសង្ស័យ ដឹងខ្លួន​មុន​ក៏បាន​នាំគ្នា​រត់គេចខ្លួន​បាត់អស់។​

    មន្ត្រី​អាវុធហត្ថ​បន្តថា កម្លាំង​បានធ្វើការ ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​៖ ១. រថយន្ត​ចំនួន​០១ គ្រឿង​, ២. ខោ​ស្ព័​រ​ចំនួន​២៧០​កា​រ៉ុង​ និង​៣. សំបក​កេះ ដាក់​ខោ​ចំនួន ២២៣ ដែលមាន​យីហោ WORLD CAT។​

    បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​កម្លាំង​កង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ កំពុង​ស្រាវជ្រាវ ដើម្បី​យកមក​ផ្ដន្ទា​ទោស​តាមផ្លូវ​ច្បាប់។ ចំណែក​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ យកមក​រក្សាទុក​នៅ​បញ្ជាការដ្ឋាន​ខេត្ត ដើម្បី​សាង​សំណុំរឿង ប​ញ្ចូ​ន​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់