adverise with khmeread 6b8ba8ad d863 4300 87b1 b1df92d7e5c1

ប៉េអឹម​ឃាត់​ជនសង្ស័យ​១១​នាក់​នៅ​ក្រុង​សៀមរាប​

    សៀមរាប ៖ ជនសង្ស័យ​១១​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ការបើក​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿង​ញៀន នៅ​ចំណុច ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​០២ ទៀបភ្លឺ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦​កន្លងទៅ​។​

    ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖ ១. ម្សៅ​ក្រាម​ស​ថ្លា​ ចំនួន០៩​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ១.១៤​ក្រាម​, ២. ទូរស័ព្ទដៃ​ ចំនួន​០៩​គ្រឿង ​និង​៣. ដាវ​ចំនួន​០១​ដើម​។​

    ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់