adverise with khmeread 99817837 9c0b 41a8 954d 1bdbb4015521

រថយន្ត​សាំង​យ៉ុង​បើក​បុក​អ្នកដំណើរ​ថ្មើរជើង​ម្នាក់​ស្លាប់​

    ពោធិ៍សាត់ ​៖ រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​ចំណុះ​១៥​កៅអី​១​គ្រឿង បើក​លឿន​ពេក​បាន​ជ្រុល​ចង្កូត​បុក​អ្នកធ្វើដំណើរ​ថ្មើរជើង​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់​នៅ​និង​កន្លែង​ភ្លាម។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១ ​និង​០៥​នាទី​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់ចំណុច ១០៨៤៤-៨៥១៨៩ ស្ថិតក្នុង​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

    សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2A-1477 ចំណុះ​១៥​កៅអី​ដឹង​អ្នកដំណើរ បើកបរ​ដោយ​ឈ្មោះ ភាព​វុទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (​រត់គេចខ្លួន​) ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​បុក​អ្នកធ្វើដំណើរ​ថ្មើរជើង​ម្នាក់​ស្លាប់​មួយ​រំពិច​នៅនឹងកន្លែង​តែម្ដង​។​

    សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ឈ្មោះ ចឹក ហេន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ក្រង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ មូលហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៍ដ៏រន្ធត់​ខាងលើនេះ​បណ្ដាលមកពី​ជនរងគ្រោះ​ស្រវឹងស្រា​ជោកជាំ ហើយ​បាន​រត់​ចូល​រថយន្ត​ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​។​

    ក្រោយ​កើតហេតុ សាកសព​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​វត្ថុតាង​រថយន្ត​បង្ក​ត្រូវបាន​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់