adverise with khmeread 16db17ea 28b9 4a3f a585 b28d0c94b0a0

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឱ្យ​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​

    បាត់ដំបង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ និង​ម៉ូ​តូន​ថ្ងៃទី​២៣​ មិថុនា​ ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១៦​ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្បាលស្វា ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បណ្តាលឱ្យ​ស្លាប់​ម្នាក់។​

    ប៉ូលិស​និយាយថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កដោយ​អ្នកបើក​ម៉ូតូ​ឈ្មោះ​ លន់ សេន ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃធំ ឃុំ​ឃ្លាំង​មាស ​និង​អ្នករួមដំណើរ​ឈ្មោះ​ ណាត រតនៈ​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​កើតហេតុ បាន​បើក​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ ​សេរី​២០០៨ ​គ្មាន​ស្លាក​លេខ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    លុះដល់​ចំណុចកើតហេតុ​ជ្រុល​ចង្កូត​ទៅបុក​អ្នកបើកបរ​ម៉ូតូ​ទិសដៅ​ផ្ទុយគ្នា​ពី​ជើង​មក​ត្បូង​ឈ្មោះ ​លិ​ន ធី​ ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ​ រស់​ភូមិ​កើតហេតុ​ខាងលើ ម៉ូតូ​ម៉ាក​សេ​១២៥ ​ពណ៌​ខ្មៅ ​សេរី​២០១២​ ស្លាក​លេខ ​បប​1N-0413​ បណ្តាល​ឱ្យស្លាប់​ជនរងគ្រោះ​ពេល​ដឹកយក​ដល់​មន្ទី​ពេទ្យ​ឃុំ​ឃ្លាំ​មាស​។  មូលហេតុ​អ្នកបង្ក​ស្រវឹងស្រា​ហើយ​បើក​ល្បឿន​លឿន​។​

    បច្ចុប្បន្ន​ម៉ូតូ​ទាំងពីរ​រក្សា​ទុក្ខ​នៅ​អធិការ​ស្រុក​ប​វេ​ល។ ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ភូមិ​ទំពាំង​ក្បាលស្វា ឃុំ​ឃ្លាំង​មាស រីឯ​អ្នកបង្ក​រត់គេចខ្លួន​បាត់៕

adverise with khmeread

មតិយោបល់