adverise with khmeread Ba36b845 78f4 448b 836e 730093291bb0

ប្រើល្បិច​ទម្លាក់​ដុំ​សំណរ​ពណ៌មាស​ក្លែងក្លាយ​យក​មាស​សុទ្ធ​ជាប់​ខ្នោះ​២​នាក់​

    សៀមរាប ៖ ប៉ូលិស​ក្រុង​សៀមរាប និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្លក្រាម កាលពី​យប់​ថ្ងៃទី​២៣ ​ខែមិថុនា​ ឆ្នាំ​២០១៦ បានធ្វើការ​ស៊ើប​អង្កេត ស្រាវជ្រាវ រហូត ឃាត់ខ្លួន​បាន ជនសង្ស័យ ពាក់ព័ន្ធ​ករណី​ឆបោក​ទម្លាក់​សំណ​រយោង​យក​មាស​បាន ​ចំនួន​០២​នាក់​។​

    ប៉ូលិស​និ​យា​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ វ៉ាន់ នី ហៅគា ភេទ​ស្រី អាយុ៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​/​ឃុំ ផេ​ច ស្រុក​គងពិសី ខេត្តកំពត​ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ អ៊ុន គី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​/​ឃុំ​កំពង់​ត្រែង ស្រុក​កំពត​ខេត្តកំពត​ដោយ​ដកហូត​បាន​វត្ថុតាង​មួយចំនួន។​

    ប៉ូលិស​បាន​អំពាវនាវ​ថា បើ​មាន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​រងគ្រោះ​ដោយ​ជន​ទុ​ច្ច​រិ​ក ប្រើល្បិច ទម្លាក់​ដុំ​សំណរ​ពណ៌​មាស​ក្លែងក្លាយ ហើយ​បក្សពួក ជន​​ទុច្ចរិត​ធ្វើជា​ឃើញ​ដែរ ហើយ​ទាមទារ​យក​ចំណែក ជា​ថ្នូរ​នឹង​ការមិន​ប្រាប់​អ្នកធ្វើ​ជ្រុះ ដោយ​ជន​ទុ​ច្ច​រិក លួងលោម​យក​គ្រឿងអលង្ការ​ពិត​របស់​ជនរងគ្រោះ​នោះ សូម​អញ្ជើញ​មក​ដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សៀមរាប សម្រាប់​ដាក់បន្ទុក​លើ​ជនសង្ស័យ បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់