adverise with khmeread Diego costa ruled out

Diego Costa នឹង​ខកខាន​ជំនួប​ជាមួយ Man Utd ក្នុង​រាត្រី​ថ្ងៃ​ចន្ទ​នេះ

គ្រូបង្វឹក​ក្រុម​តោ​ខៀវ លោក Guus Hiddink បាន​ជម្រុញ​ឲ្យ​កីឡាករ​ពូកែ​លេង​ខូច Diego Costa ឲ្យ​ផ្តោតទៅលើ​ការងារ​របស់ខ្លួន​ក្នុង​ការរក​គ្រាប់​បាល់​មិនមែន​ធ្លាក់​ទៅក្នុង​អន្ទាក់​របស់​គូប្រកួត ដែល​នាំ​ឲ្យ​រូបគេ​បាត់បង់​ការគ្រប់គ្រង​អារម្មណ៍​ឆេវឆាវ​របស់​ខ្លួនឯង​នោះទេ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​រកបាន​ពីរ​គ្រាប់​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លងទៅ​ជាមួយ​ក្រុម Watford ប៉ុន្តែ​ការប្រកួត​បានបញ្ចប់​ដោយ​លទ្ធផល​ពីរ​ស្មើ​នៅ​ទឹកដី Stamford Bridge​។ បើទោះជា​ការលើកទឹកចិត្ត​ដល់​កីឡាករ Diego Costa បានធ្វើ​ឲ្យ​រូបគេ​វិល​មកវិញ​នូវ​ទម្រង់​ស៊ុត​បញ្ចូល​ទី​ក៏ដោយ ក៏​រូបគេ​នៅតែ​ទទួលបាន​កាត​លឿង​ពី​អាជ្ញាកណ្តាល​នៅ​ចុងការ​ប្រកួត ដែល​នេះ​ជាកា​តទី​ប្រាំ​ហើយ​ក្នុង​រដូវ​កាល​នេះ​។ នេះ​មានន័យថា​រូបគេ​ត្រូវបាន​ផ្អាក​ក្នុង​ការប្រកួត​ជាមួយ Manchester United នៅ​ថ្ងៃ​ចន្ទ​៕

adverise with khmeread

មតិយោបល់