adverise with khmeread Untitled 1

ជនជាតិ​អង់គ្លេស​ដើរលេង​តំបន់​អឺរ៉ុប​និង​កាន់​លុយ​ផោន កំពុង​វីវរ​!!!

    ​រមណីយដ្ឋាន​រដូវក្ដៅ​មួយ​ត្រូវបាន​គេ​រាយការណ៍​ថា​បដិសេធ​ក្នុងការ​ប្ដូរ​លុយ​ផោន​អង់គ្លេស​។​

​    ​ខណៈដែល​ដំណឹង​អំពី​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី EU បាន​ដឹងឮ​គ្រប់​ទីកន្លែង ពិភពលោក​ក៏​ចាប់ផ្តើម​លែង​មើល​ចំ​មុខ​ជនជាតិ​អង់គ្លេស ហើយ​ក្រិ​ក​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​បាន​បដិសេធ​អង់គ្លេស​។ 

​    ​រូបភាព​អំពី​ការបដិសេធ​លុយ​ផោន​ត្រូវបាន​ផុស​ដោយ​អតិថិជន​ម្នាក់​នៅ​រមណីយដ្ឋាន Blue Lagoon Resort ក្នុង​ទីក្រុង Cos Town ប្រទេស​ក្រិ​ក​។​

​    ​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​បំផុត​នេះ​បានប្រកាសថា​នឹងមិន​ប្ដូរ​លុយ​ផោន​អង់គ្លេស​ឬក៏​ស្កុ​តឡែ​ន​ទេ ដោយ​ការចាកចេញ​របស់​អង់គ្លេស​ពី EU​។​

​    ​លោក Matt Roney អ្នក​ដែល​ឈប់សម្រាក​លំហែកាយ​ក្នុងប្រទេស​ក្រិ​ក ផុស​ក្នុង Twitter ជាមួយនឹង​ថេ​កថា "​វា​ចាប់ផ្តើម​រួចទៅហើយ​! យើង​នៅក្នុង​ប្រទេស​ក្រិ​ក គ្មាន​ការប្ដូរ​ប្រាក់ និង​គ្មាន​ម៉ាស៊ីន​ដក​ប្រាក់​សម្រាប់​អង់គ្លេស​នោះឡើយ​។ Great #brexitfail "​។​

​    ​ការបដិសេធ​ប្តូរ​លុយ​នេះ​កើតឡើង​បន្ទាប់ពី​លុយ​ផោន​ធ្លាក់​ថ្លៃ​ខ្លាំង ហើយ​ធនាគារកណ្តាល​របស់​អង់គ្លេស​ក៏​មិនទាន់មាន​អត្រា​ប្តូរ​លុយ​ច្បាស់លាស់​នៅឡើយ​ដែរ​៕ 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់