adverise with khmeread 1

រកឃើញ​មូល​ហេតុដែល​រថយន្ត​ភាគច្រើន​មាន​ទួល​នៅ​ចំ​កណ្តាល​កន្លែង​អង្គុយ​!

    ​តើ​អ្នកមាន​ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​រថយន្តទាបៗ​ភាគច្រើន​មាន​ទួល​មួយ​នៅ​ចំ​ណ្តា​ល​? តាមពិតទៅ ក្រុមហ៊ុន​ផលិត​រថយន្ត​ភាគច្រើន​ក៏​មិន​ចង់​បង្កើត​ទួល​មួយ​នេះ​នាំ​តែ​ទើស​នោះដែរ ប៉ុន្តែ​ដោយសារ​ហេតុផល​សុវត្ថិភាព​បំពង់​បង្ហូរ​ប្រេង​ទើប​គេ​សម្រេច​រចនា​ម៉ូត​បែបនេះ​ឡើង​សម្រាប់​រថយន្តទាបៗ​។ 

​    ​មូលហេតុ​ដែល​គេ​បង្កើត​វា​ឡើង​គឺ​ដើម្បី​ការពារ​ពេល​បើក​កកិត​នឹង​ទីទួល​លើ​ថ្នល់ ជាហេតុ​បណ្តាលឱ្យ​ធ្លាយ​បំពង់​បង្ហូរ​ប្រេង និង​បង្ក​ជា​គ្រោះថ្នាក់​ចៃដន្យ ជាយថាហេតុ​។ 

​    ​គោលបំណង​មួយទៀត​ដែល​គេ​បង្កើត​ទួល​នេះ​ឡើង​គឺ​សម្រាប់​ដើរតួ​ជា​ឆ្អឹងខ្នង​របស់​រថយន្ត ដូច្នេះ​នៅពេលដែល​ជួប​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង ទួល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការខូចខាត​បាន​យ៉ាងច្រើន​។ 

​    ​រថយន្ត​ខ្ពស់ៗ​ភាគច្រើន​គេ​មិន​រចនា​ទម្រង់​បែបនេះ​ឡើង​ទេ ដោយសារ​ហានិភ័យ​នៃ​ការ​កកិត​បាត​រថយន្ត​មាន​តិចតួច​បំផុត​។ ប៉ុន្តែ​រថយន្តទាបៗ​ខ្លះ​ពុំមាន​ទួល​នេះ​ទេ គឺ​វា​អាស្រ័យទៅលើ​ការ​រចនា​ទីតាំង​ដាក់​ម៉ាស៊ីនរថយន្ត​ប៉ុណ្ណោះ​៕  

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់