adverise with khmeread 1

David Cameron នឹង​ចុះ​ចេញពី​តំណែង​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ដែល​សម្លាប់​ប្រទេស​ខ្លួនឯង​ក្នុង​ប្រវត្តិសាស្ត្រ​

    ​គ្រាន់តែ​អង់គ្លេស​បោះឆ្នោត​ប្រជាមតិ​ចេញពី​សហភាព​អឺរ៉ុប (EU) ភ្លាម ស្កុ​តឡែ​ន និង​អៀរ​ឡង់​ខាងជើង​បាន​គំរាម​បោះឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​ដើម្បី​ផ្តាច់ខ្លួន​ចេញ​ចក្រភព​អង់គ្លេស និងរ​ត់ទៅ​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើជា​សមាជិក EU ថ្មី​រៀងៗ​ខ្លួន​។ 

​    ​ប្រជាជន​អង់គ្លេស​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ភាគច្រើន​ភ្ញាក់ឡើង​ទាំង​ក្តី​រន្ធត់​ដែល​បានឮ​ដំណឹង​ថា អង់គ្លេស​ចាកចេញ​ពី EU ហើយ​ពួកគេ​មាន​អារម្មណ៍​អាណិត​ប្រទេស​ខ្លួនឯង​ជាខ្លាំង​ដែល​ឃើញ​អង់គ្លេស​ប្រែក្លាយ​ទៅជា​ប្រទេស​ផ្សេង​ពីមុន​ដាច់ស្រឡះ​។ 

​    ​អង់គ្លេស​ឥឡូវ​គឺ​ប្រៀបដូចជា​ក្រុមមនុស្ស​រស់នៅក្នុង​រូងភ្នំ ដែល​ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង​ចេញពី​ផ្នែក​វប្បធម៌ នយោបាយ ហិរញ្ញវត្ថុ និង​អនាគត​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃ​។ មនុស្ស​ជំនាន់​ក្រោយ​ក្មេងៗ​ដែល​បោះឆ្នោត​គាំទ្រ​អង់គ្លេស​ឱ្យ​បន្ត​នៅ EU ចាប់ផ្តើម​មើលមុខ​គ្នា​លែង​ត្រង់​ជាមួយ​ជីដូន​ជីតា ដែល​បោះឆ្នោតឱ្យ​អង់គ្លេស​ចាកចេញ​ពី EU (​មនុស្ស​ចាស់​ភាគច្រើន​បាន​ចេញទៅ​បោះឆ្នោត​ច្រើនជាង​ក្មេងៗ​)​។ 

​     ជាមួយ​អនាគត​អង់គ្លេស​មិន​ប្រាកដប្រជា និង​មិនដឹងថា​ខ្លួន​អាច​រក្សាបាន​ចក្រភព​នេះ​ឱ្យ​គង់វង្ស​ឬក៏​អត់​នោះ មជ្ឈដ្ឋាន​ទូទៅ​បានចាត់ទុក​លោកនាយ​ក​រដ្ឋមន្ត្រី David Cameron ជា​អ្នក​សម្លាប់​ប្រទេស​ខ្លួនឯង​រួចទៅហើយ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស ទោះ​គាត់​បន្ត​ឬ​ចាក​ចេញពី​តំណែង​នៅ​ខែតុលា​ខាងមុខនេះ​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់