adverise with khmeread 1

ការចាកចេញ​របស់​អង់គ្លេស​ពី EU ធ្វើឱ្យ​មាស និង​ប្រាក់​ឡើងថ្លៃ​

    ​កាលពី​ថ្ងៃ​សុក្រ មាស​បាន​ឡើងថ្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​មកនេះ បន្ទាប់ពី​អង់គ្លេស​បាន​បោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប (EU) ជាហេតុ​ធ្វើឱ្យ​អ្នកវិនិយោគ​សម្រុក​នាំគ្នា​រក​សុវត្ថិភាព​រៀងៗ​ខ្លួន​តាមរយៈ​ការប្តូរ​យក​មាស និង ទ្រព្យសកម្ម​ផ្សេងទៀត ដែលមាន​ហានិភ័យ​ទាប​។ នេះ​បើ​ផ្អែក​តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។ 

​    ​បើ​គិត​ជា​ប្រាក់​ផោន​អង់គ្លេស មាស​មួយ​អោន​ស៍គឺ​មានតម្លៃ ១០០០ ផោន ពោលគឺ​ឡើង ២១ ភាគរយ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​នៅ​អង់គ្លេស​។ ខណៈ​ធៀប​នឹង​លុយ​អឺរ៉ូ​វិញ​តម្លៃ​មាស​បាន​កើនឡើង ១៣ ភាគរយ​។ 

​    ​តម្លៃ​មាស​លើ​ទីផ្សារ​បច្ចុប្បន្ន​គឺមាន​តម្លៃ ១៣៥៨,២០ ដុល្លារ​ក្នុង​មួយ​អោន​ស៍ គឺ​ឡើង ៥,៥ ភាគរយ​ពី​តម្លៃ​មាស​ថ្ងៃ​ព្រហស្បតិ៍ ១៣២៣,៨៥ ដុល្លារ​ក្នុង​មួយ​អោន​ស៍​។​

​    ​រីឯ​ប្រាក់​វិញ​ឡើងថ្លៃ ៣,៧ ភាគរយ គឺ ១៧,៩១ ដុល្លារ​ក្នុង​មួយ​អោន​ស៍ ខណៈដែល​ផ្លា​ទីន​ឡើង ២,៧ ភាគរយ គឺ ៩៨៥,០៥ ដុល្លារ​ក្នុង​មួយ​អោន​ស៍​៕

adverise with khmeread
ប្រភព៖ Reuters

អ្នកនឹងចូលចិត្ត

មតិយោបល់