adverise with khmeread 1

ទីបញ្ចប់​របស់ EU? ក្រោយ​អង់គ្លេស​ចេញពី EU ពួក ISIS មាន​សារ​ជូនពរ​ដ៏​រន្ធត់​មួយ​ដល់​អឺរ៉ុប​

    ​យោងតាម​សារព័ត៌មាន The Sun ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បានឱ្យដឹងថា ក្រុម​អ្នក​ប្រយុទ្ធ ISIS កំពុង​អបអរសាទរ​យ៉ាង​សប្បាយរីករាយ​ចំពោះ​អង់គ្លេស​ដែល​បាន​បោះឆ្នោត​ចេញពី​សហភាព​អឺរ៉ុប (EU) និង​បាន​អំពាវនាវ​ឱ្យ​គ្នា​វា​ធ្វើការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល និង បែរ​ឡាំង​ដើម្បី​បង្កចលាចល​កាន់តែ​ធំ​នៅ​តំបន់​អឺរ៉ុប ក៏ដូចជា​បង្ហើយ​ដង្ហើម​សេដ្ឋកិច្ច EU ឱ្យ​ក្សិនក្ស័យ​។ 

​    ​ដោយ​ប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ Telegram ពួក​ជី​ហាដ​បាន​បង្ហោះ​សារ​ជា​សាធារណៈ​អំពី​ភាពសប្បាយ​រីករាយ​ចំពោះ​ចលាចល​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​ការចាកចេញ​របស់​អង់គ្លេស​ពី EU និង​បានទាមទារ​ឱ្យ​គ្នា​វា​វាយប្រហារ​ដើម្បី​បំបិទ​ទីផ្សារ​អឺរ៉ុប​ចោល​ទាំងស្រុង​តែម្តង​។ 

​    ​ពួក ISIS បានចេញ​ការគំរាមកំហែង​ចំពោះ​លោកខាងលិច​នេះ​គឺ​ដើម្បី​ជំរុញ​ទឹកចិត្ត​ក្រុម​ជី​ហាដ ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ទ្វីបអឺរ៉ុប​ឱ្យ​អនុវត្ត​ការវាយប្រហារ​ដើម្បី​បំផ្លាញ​បណ្តា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សំខាន់ៗ​របស់​អឺរ៉ុប​៕

​ប្រភព​៖ The Sun

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់