adverise with khmeread 1

អនាគត Bale នៅ Real Madrid កំពុងស្ថិត​ក្នុង​មន្ទិលសង្ស័យ បន្ទាប់ពី​ចក្រភព​អង់គ្លេស​បោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​

​    ​ការសម្រេចចិត្ត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង Gareth Bale​។​

​    ​តារា​របស់​ប្រទេស​វែ​ល​រូបនេះ​នឹង​មិនមែនជា​សមាជិក​ស​ហ​ភាព​អឺរ៉ុប​នៅ​ឆ្នាំ ២០១៨ តទៅទៀត​នោះទេ ហើយ​នេះ​មានន័យថា Real Madrid នឹងមាន​ការសម្រេចចិត្ត​ដ៏​ធំ​មួយ​នាពេលខាងមុខ​។​

​    ​ក្រុម​នៅ La Liga មួយ​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​នាំចូល​កីឡាករ​មិនមែន​សមាជិក​សហភាព​អឺរ៉ុប​ចំនួន​បីនាក់​ប៉ុណ្ណោះ​ហើយ​នាពេល​បច្ចុប្បន្ន Real មាន​កីឡាករ​មិនមែន​សមាជិក Danilo, James Rodriguez និង Casimero រួចទៅហើយ​។​

​    ​Real នឹង​ជាប់​បម្រាម​មិនឱ្យ​ទិញ​កីឡាករ​នៅពេល​ខាងមុខ​ដោយ FIFA ដូច្នេះ​ពួកគេ​ច្បាស់​ជាមាន​ចំណាត់ការ​ណា​ដ៏​កក្រើក​មួយ​ជាក់​ជាមិនខាន​។​

​    ​ដូច្នេះ​តើ Real Madrid នឹង​លក់ Bale មក​ចក្រភព​អង់គ្លេស​វិញ​ឬក៏​កីឡាករ​មិនមែនជា​សមាជិក​សហភាព​អឺរ៉ុប​ណាមួយ​ទាំងបី​នៅក្នុង​ក្លឹប​របស់​ពួកគេ​?៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់