adverise with khmeread Aaa

បុរសៗ បើ​ឃើញ​សញ្ញា​ទាំងនេះ​លើ​ប្រដាប់ភេទ​ហើយ សូម​ប្រញាប់​រក​វេជ្ជបណ្ឌិត​ភ្លាម​!

    ​មហារីក​ពងស្វាស​កើតឡើង​ក្នុង​ពងស្វាស ដែលមាន​ទីតាំង​ក្នុង​ថង់​ពងស្វាស​។ ពងស្វាស​ផលិត​នូវ​អ័រម៉ូន​ភេទ​ប្រុស និង​ផលិត​មេជី​វិត​។ បើ​ប្រៀបធៀប​ទៅនឹង​មហារីក​ផ្សេងៗ​ទៀត មហារីក​ពងស្វាស​គឺ​កម្រ​ណាស់​។ ប៉ុន្ដែ​មហារីក​ពងស្វាស​គឺ​កើតឡើង​ញឹក​លើ​បុរស​ជនជាតិ​អាមេរិក​អាយុ​ចន្លោះ ១៥ ទៅ ៣៥ ឆ្នាំ​។​

​    ​យោងតាម​ការសិក្សា បុរស ៨.៧២០ នាក់​ក្នុងប្រទេស​អាមេរិក​បាន​រកឃើញ​មាន​ជំងឺមហារីក​ពងស្វាស​ក្នុង​ឆ្នាំ ២០១៦​នេះ​។​

​    ​ប្រសិនបើ​អ្នក​គត់​សម្គាល់​ឃើញ​ភាពខុសប្រក្រតី​ខាងក្រោម​នេះ អ្នក​គួរ​ទៅរក​ពេទ្យ​ពិគ្រោះ​ជាបន្ទាន់​៖
​    ​១. ស្ទាប​ទៅ​មាន​ដុំ​ពក​មួយ​ក្នុង​ពងស្វាស​។​
​    ​២. មាន​អារម្មណ៍​ថា​ពងស្វាស​ធ្ងន់​ជាង​មុន​។​
​    ​៣. មាន​អារម្មណ៍​ឈឺ ឬ​តឹង​ណែន​ក្រោម​ពោះ ឬ​ក្រលៀន​។​
​    ​៤. ក្នុងករណី​មួយចំនួន អ្នក​ចាប់ផ្តើម​មាន​ដើមទ្រូង​ធំ​ជាង​មុន និង ឈឺ​ក្នុង​ពងស្វាស​៕

adverise with khmeread
ប្រភព៖ trendingnewsportal

អ្នកនឹងចូលចិត្ត

មតិយោបល់