adverise with khmeread Nana

ណាណា ជាប់លេខ១ពីរឆ្នាំជាប់គ្នាក្នុងចំណោមស្រីស្អាតទាំង១០០

          តារាចម្រៀង ណាណា (Nana) សមាជិករបស់ក្រុម​ After School បាន​នាំ​មុខ​គេក្នុងចំណោម​ស្ត្រីដែលមានមុខស្រស់ស្អាតដាច់គេទាំង​១០០​លើ​តារាង​ចាត់​ថ្នាក់ The Independent Critics រយៈ​ពេល​ពីរឆ្នាំជាប់គ្នា។

          ណាណា ជាប់លេខរៀង​ទី​១​នៅលើ​តារាងចាត់ថ្នាក់ស្រីស្អាតទាំង​១០០​កាល​ពី​ឆ្នាំ​២០១៤ ហើយ​កាល​ពី​ឆ្នាំ​២០១៣ ណាណា ក៏ទាក់ទាញចំណាប់​អា​រម្មណ៍​ច្រើនផងដែរ​ដោយ​​ជាប់​ចំណាត់ថ្នាក់លេខ​២​នៅលើ​តារាងចាត់ថ្នាក់​នេះ​សម្រាប់ការបង្ហាញមុខលើក​ដំបូង។

          ក្រៅពី ណាណា ក៏មានតារាស្រីកូរ៉េ ១០​នាក់ផ្សេងទៀត​ដែរ​ដែល​ជាប់​នៅ​លើ​តារាងចាត់ថ្នាក់នេះរួមទាំង យូរ៉ា (Yura) សមាជិក​របស់ក្រុម​ Girl`s Day ឈរនៅ​លេខរៀងទី​១៧ និង ថែយ៉ន់ (Taeyeon) ប្រធាន​ក្រុម​របស់ក្រុមចម្រៀង Girls`Generation ជាប់ចំណាត់ថ្នាក់​ទី​២៤​។ ចំណែកតារាស្រី សូង យែខ្យូ (Song Hye Kyo) ឬហៅ​ សូងយិន ដែលគេនិយមហៅថា ជា​ស្ត្រីស្អាតនោះជាប់ត្រឹម​ចំណាត់ថ្នាក់ទី​៦៧ប៉ុណ្ណោះ។ ​តារា​ចម្រៀង សូង ជីអឺន (Song Jieun) សមាជិក​របស់​ក្រុម​ចម្រៀង Secret ជាប់លេខរៀងទី​៩៩​។

          មិនមែនមានតែតារាស្រី​កូរ៉េប៉ុណ្ណោះទេ ដែល​ជាប់​ចំណាត់ថ្នាក់កំពូល​លើ​តា​រាង​​ចាត់​ថ្នាក់​តារាដែលមានមុខស្រស់នោះ តារាប្រុសកូរ៉េ ​៩នាក់ក៏​ជាប់​នៅ​លើ​​តារាងចាត់​​ថ្នាក់​តារា​ដែលមាន​រូប​សង្ហា​ដាច់​គេ​ទាំង​១០​០​ប្រចាំឆ្នាំ​២០១៥​​ផង​ដែរ។

            ធីអូភី (T.O.P) សមាជិក​របស់​ក្រុម​​ចម្រៀង BIGBANG បាន​នាំ​មុខ​គេ​នៅ​ក្នុង​​ចំណោម​​តា​រា​​កូរ៉េ ដោយ​​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៨ បន្ទាប់​មក​មាន​ ឆយ ស៊ីវ៉ន់ (Choi Siwon) សមា​ជិក​​របស់​ក្រុម​ Super Junior ឈរ​នៅ​​លេខ​​រៀង​​ទី​១០។ ចំណែក​តារាភាព​យន្ត គីម ស៊ូយ៉ន់ (Kim Soo Hyun) ជាប់​លេខ​​​រៀង​​ទី​​៨៣​៕

adverise with khmeread

មតិយោបល់