adverise with khmeread 0

អ្នក​មិនត្រូវ​ទុក​របស់​ទាំង ៧ នេះ​ក្នុង​បន្ទប់ទឹក​ទេ​!

    ​១. គ្រឿង​តប់​តែង​មុខ​
​    ​គ្រឿងសម្អាង​គួរតែ​ទុក​ក្នុង​បន្ទប់​ដែលមាន​សីតុណ្ហភាព ២០-២៥ អង្សា ព្រោះ​ក្នុង​បន្ទប់ទឹក សីតុណ្ហភាព​តែង​ផ្លាស់ប្តូរ​ពី​ហប់​ក្តៅ​មក​ត្រជាក់​ខ្លាំង​នៅពេល​មាន​នរណាម្នាក់​ងូតទឹក​ដែល​អាច​បណ្តាលឱ្យ​គ្រឿង​តប់​តែង​មុខ​បាត់បង់​គុណភាព​។​

​    ​២. គ្រឿង​អេ​ឡិច​ត្រូ​និ​ច​គ្មាន​ស្រទាប់​ការពារ​ទឹក​ជ្រាប​
​    ​ចូលចិត្ត​ស្តាប់​តន្ត្រី​នៅពេល​ងូតទឹក​មែន​ទេ​? អ៊ឺ​ចឹ​ង​លោកអ្នក​ត្រូវ​បញ្ឈប់​ទម្លាប់​នេះ​ព្រោះ​កម្រិត​សំណើម​ខ្ពស់​ក្នុង​បន្ទប់ទឹក​ងាយ​ធ្វើឱ្យ​គ្រឿង​ទាំងនេះ​ខូច​ណាស់​។​

​    ​៣. ប្រដាប់​កោរពុកមាត់​
​    ​កុំ​ទុក​ប្រដាប់​កោរពុកមាត់​នៅក្នុង​បន្ទប់ទឹក ព្រោះ​កម្រិត​សំណើម​ខ្ពស់​ធ្វើឱ្យ​វា​ឆាប់​ច្រែះ ឬក៏​នៅពេល​កោរពុកមាត់​រួច​ត្រូវ​ជូត​វា​ឱ្យ​ស្ងួត​ឬក៏​មាន​ប្រដាប់​កោរពុកមាត់​សា​កួរ​មួយទៀត​។​

​    ​៤. គ្រឿងអលង្ការ​
​    ​បរិយាកាស​ពោរពេញ​ទៅដោយ​សំណើម​នឹង​បង្កើន​ដំណើរការ​អុកស៊ីដកម្ម​និង​បង្ក​ឱ្យ​គ្រឿងអលង្ការ​ប្រែ​ពណ៌​និង​លែង​ចាំង​។​

​    ​៥. កន្សែងពោះគោ​
​    ​បន្ទប់​ទឹកជា​កន្លែង​ដែល​ងាយ​ដុះ​ផ្សិត​និង​ស្នឹម​ហើយ​កន្សែងពោះគោ​ក៏​អាច​ឆ្លងតាម​ដែរ ដូច្នេះ​ត្រូវ​ទុក​វា​ឱ្យ​ឆ្ងាយ​ពី​បង្គន់​ឬ​បន្ទប់ទឹក​និង​ត្រូវយក​ហាល​កម្តៅថ្ងៃ​ឱ្យ​ស្ងួត​។​

​    ​៦. ថ្នាំលាបក្រចក​
​     ប្រសិនបើ​អ្នក​ចង់​រក្សា​ថ្នាំលាបក្រចក​បាន​រហូត​ដល់​វា​ផុតកំណត់ ដាច់ខាត​មិនត្រូវ​ទុក​នៅក្នុង​បន្ទប់ទឹក​នោះទេ ព្រោះ​សីតុណ្ហភាព​នៅ​ទីនោះ​តែងតែ​ផ្លាស់ប្តូរ​ជានិច្ច​។ លោកអ្នក​ត្រូវ​ទុក​នៅ​កន្លែង​ដែលមាន​សីតុណ្ហភាព ២០-២៥ អង្សា ហើយ​នេះ​មិន​មានន័យថា លោកអ្នក​ត្រូវ​ទុក​ក្នុង​ទូទឹកកក​នោះទេ​។​

​    ​៧. ថ្នាំពេទ្យ​
​    ​ថ្នាំពេទ្យ​ត្រូវតែ​ទុកឱ្យ​ឆ្ងាយ​ពី​សំណើម និង​នៅ​បន្ទប់​ដែលមាន​សីតុណ្ហភាព​ក្តៅ​។ ថ្នាំ​នឹង​បាត់បង់​ប្រសិទ្ធភាព ប្រសិនបើ​ទុក​នៅ​កន្លែង​ត្រជាក់ និង​ក្តៅ​ពេក​៕

adverise with khmeread
ប្រភព៖ housebeautiful

អ្នកនឹងចូលចិត្ត

មតិយោបល់