adverise with khmeread 1

មិន​នឹកស្មាន​នំ​ប្រចាំត្រកូល​របស់​ហ្វីលីពីន​មួយ​នេះ​ងាយស្រួល​ធ្វើ​ដល់​ម្លឹ​ង​!

    ​ខាងក្រោម​នេះ​គឺជា​វិធី​ធ្វើ​នំ​ងាយៗ​និង​មានឱជារស​តាមបែប​ហ្វ៊ី​លី​ពី​ន​ដែល​លោកអ្នក​មិន​ធ្លាប់​បានដឹង​ពីមុនមក​។ នំ​នេះ​មាន​ឈ្មោះថា Maja Blanca​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកខ្ទិះ​ដូង ៤ ពែង​
​    ​- ទឹកដោះគោ​ខាប់ ១ ពែង​
​    ​- ទឹកដោះគោឆៅ ១ ពែង​
​    ​- ម្សៅពោត​ឬ​ម្សៅ​អង្ករ ៣/៤ នៃ​ពែង​
​    ​- ស្ករត្នោត ៣/៤ នៃ​ពែង​
​    ​- ពោតហាវ៉ៃ ២ ពែង​
​    ​- អំបិល​មួយ​ចឹប​
​    ​- ដូង​លីង (​សម្រាប់​រោយ​ពីលើ​)

​    ​* វិធី​ធ្វើ​
​    ​១. លាយ​ស្ករត្នោត ម្សៅពោត​និង​អំបិល​មួយ​ចឹប​ចូលគ្នា​ក្នុង​ចាន​មួយ​។​
​    ​២. លាយ​ខ្ទិះដូង ទឹកដោះគោ​ស្រស់​និង​ទឹកដោះគោ​ខាប់​ចូលគ្នា​ក្នុង​ឆ្នាំង​មួយ​និង​កូរ​វា​នៅលើ​កម្តៅភ្លើង​រហូតដល់​តែ​ពុះ​។​
​    ​៣. បន្ថែម​គ្រឿងផ្សំ (​មើល​លេខ ១) ចូល​និង​កូរ​វា​ឱ្យ​សព្វ​ល្អ​រួច​បន្ថែម​ពោត​ចូល​និង​កូរ​ម្តងទៀត​។​
​    ​៤. ក្រោយមក ផ្ទេរ​បង្អែម​ក្តៅៗ​នេះ​ចូលទៅក្នុង​ចាន​វែង​មួយ ដោយ​រោយ​ជាមួយ​ដូង​លីង​ហើយ​ទុក​វា​ឱ្យ​ត្រជាក់​សឹង​ដាក់​ក្លាសេ​ក្នុង​ទូទឹកកក​រហូតដល់​រឹង នោះ​លោក​អ្នកនឹង​ទទួលបាន​នំ​ដ៏​មានឱជារស​មួយ​នេះហើយ​៕

 

adverise with khmeread
ប្រភព៖ yummy

អ្នកនឹងចូលចិត្ត

មតិយោបល់