adverise with khmeread 1

មិនទាន់​ឃើញ​រូប​ត្រឹមតែ​អាន​ក៏​ជ្រួលជ្រើម​តាម​ដែរ​! iPhone នឹង​ផ្លាស់ប្ដូរ​ស្ទើរតែ​ទាំងស្រុង នៅពេល​ចេញ iOS 10

    ​រៀងរាល់ឆ្នាំ​ក្រុមហ៊ុន Apple នឹង​មក​ជាមួយនឹង​ការកែតម្រូវ​ទៅលើ​កម្មវិធី iPhone របស់ខ្លួន​ជាមួយនឹង​ការធ្វើឱ្យ​ប្រសើរឡើង​និង​បង្កើនល្បឿន​ឱ្យ​លឿន​ជាង​មុន​។​

​    ​Apple និយាយថា iOS 10 ចេញ​យឺត​ក្នុងឆ្នាំនេះ​ដោយសារ​វា​គឺជា​ការចេញផ្សាយ​នូវ​ប្រព័ន្ធ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន ហើយ​អ្នក​ដែល​មិនដែល​ប្រើ Apple នឹង​ប្រឈមមុខ​នឹង​មុខងារ​ថ្មីៗ​ជាច្រើន​។ 

​    ​ខាងក្រោម​គឺជា​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​របស់ iOS 10 ៖

​    ​- "Slide to unlock" (​អូស​ម្រាមដៃ​ដើម្បី​ដោះ​សោ​) ឈប់​មានប្រើ​ហើយ​។ iOS 10 នឹង​ប្រើ TouchID ជំនួស "Slide to unlock" វិញ​។​

​    ​- អ្នក​ឥឡូវ​អាច​លុប​កម្មវិធី​ដែលមាន​ស្រាប់​នៅលើ iOS 10 បាន​។​

​    ​- អនុញ្ញាតឱ្យ​គ្រប់គ្រង​លើ Music នៅពេលដែល​អស់ Space ដាក់​។​

​    ​- នៅលើ​កញ្ចក់ Lock Screen នៅលើ iPhone របស់​អ្នក​នឹងមាន​ដំណឹង​លោត​មក​ច្រើន ហើយ​អ្នក​អាច​មើល​វា​បាន​ដោយ​មិនចាំបាច់​ដោះ​សោរ​ទូរស័ព្ទ​ទេ​។​

​    ​- ការបន្ថែម​នូវ​មុខងារ​ដ៏​ធំ​មួយ​នឹង​មក​ជាមួយនឹង​កម្មវិធី Photo ។ វា​អាច​កត់សម្គាល់​មនុស្ស ទីកន្លែង និង​សកម្មភាព​។ នៅពេលដែល​អ្នកស្វែងរក​នរណាម្នាក់​វា​នឹង​រៀបចំ​រូប​ទាក់ទង​ទៅនឹង​ការ​សម្គាល់​នោះ​មួយ​ដុំ​ឱ្យ​អ្នក​។​

​    ​- កម្មវិធី​ចាក់​ចម្រៀង​របស់ Apple រចនា​មុខមាត់​ថ្មី​។​

​    ​- Siri នឹង​ថតចម្លង​សំឡេង​របស់​អ្នក​។​

​    ​- ពេល​នរណាម្នាក់​តេ​មក​អ្នក ប្រសិន​វា​ជា​មេរោគ iOS ថ្មី​នឹង​ប្រាប់​អ្នក​។​

​    ​- អ្នក​អាច​ទទួល​ការហៅ​ចូល​ពី​កម្មវិធី​ផ្សេងៗ​ដូច Skype ឬក៏ Whatsapp នៅលើ​កញ្ចក់ Lock Screen បាន​។​

​    ​- iOS 10 មាន​រូប​មាន​ចលនា​ថ្មី​។​

​    ​- បើកមុខ​ងារ​ឱ្យ​អាន​លើ​សារ​ដែល​គេ​ផ្ញើមក បើទោះជា​យើង​មិនបាន​ចុច​មើល​ក៏ដោយ​។​

​    ​- Alarm Clock ប្ដូរ​មុខ​ថ្មី​។​

​    ​- iPhone របស់​អ្នកនឹង​ចងចាំ​ទីកន្លែង​ដែល​អ្នក​ចត​ឡាន តាមរយៈ Apple Maps​។​

​    ​- ពិល​នៅលើ iPhone នឹងមាន​កម្រិត​ពន្លឺរ​ប​ស់វា​ដូចជា ភ្លឺ​ខ្លាំង ភ្លឺ​ល្មម​និង​ភ្លឺ​តិច​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់