adverise with khmeread Bbbb

របៀប​បញ្ជា​កុំព្យូទ័រ​របស់​អ្នក​គ្រប់កន្លែង​ដោយ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​

    ​ប្រសិនបើ​អ្នក​ប្រើ​កម្មវិធី​រុករក Chrome អ្នក​អាច​គ្រប់គ្រង​កុំព្យូទ័រ​របស់​អ្នក​ជាមួយនឹង​ស្មា​ត​ហ្វូ​ន ឬក៏ ថេប​ផ្លេ​ត​ជាមួយនឹង​កម្មវិធី Chrome Remote Desktop របស់ Google ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​នេះ​។​

​    ​មិន​ត្រឹម​ប៉ុណ្ណោះ អ្នក​អាច​បញ្ជា Mouse របស់​អ្នក​ដោយ​គ្រាន់តែ​អូស​នៅលើ​អេក្រង់​ទូរស័ព្ទ ហើយ​វា​ពិតជា​ងាយស្រួល​ប្រើ​ខ្លាំងណាស់​។​

​    ​ដើម្បី​បញ្ជា​បាន​អ្នក​ត្រូវ​៖

​    ​១. ចូលក្នុង​កម្មវិធី Chrome និង​ចូល Google វាយ​ពាក្យ Chrome remote desktop app ហើយ​ចូល​តាម​លីង​ក្នុង​រូប​។​

​    ​២. ចុច​ពាក្យ "Add to chrome" ។​

​    ​៣. នៅពេល​លោត Pop up ឡើង​ដូច​ក្នុង​រូបភាព​ហើយ​ចុច​ពាក្យ "Add app" ។​

​    ​៤. នៅពេល​ចុច Add app រួច បើក Chrome Tab ថ្មី​វា​នឹង​ឱ្យឃើញ​កម្មវិធី​ដែល​បាន​ដំឡើង​នៅលើ Chrome ហើយ​បើក​ចុច​វា​។​

​    ​៥. បន្ទាប់ពី​បើក​រួច​ចុច​ប៊ូល​តុង "Get Started" ។​

​    ​៦. ចុច​លើ​កុំព្យូទ័រ​ណា​ដែល​អ្នក​ចង់​គ្រប់គ្រង​។​

​    ​៧. ចុច​បើក​ប៊ូល​តុង​នោះ​ឱ្យ​ដំណើរការ ដើម្បី​ធ្វើការ​គ្រប់គ្រង​ពី​ទូរស័ព្ទ​មកលើ​កុំព្យូទ័រ​។​

​    ​៨. បន្ទាប់មក​អ្នក​ត្រូវ​កំណត់​លេខ​សម្ងាត់​ដោយ​ខ្លួន​អ្នក ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយនឹង​ទូរស័ព្ទដៃ​។​

​    ​៩. បន្ទាប់មកទៀត​ដំឡើង​កម្មវិធី Chrome Remote Desktop នៅលើ Android ឬក៏ iOS របស់​អ្នក​។​

​    ​១០. បន្ទាប់មក Sign in មែ​ល​របស់​អ្នក​ជាមួយនឹង Google ដែល​ប្រើ​នៅលើ​កម្មវិធី Chrome របស់​អ្នក​។​

​    ​១១. ជ្រើសរើស​កុំព្យូទ័រ​ដែល​អ្នក​ចង់​គ្រប់គ្រង បន្ទាប់មក​វាយ​លេខ​សម្ងាត់​ដែល​អ្នក​បានកំណត់​។​

​    ​១២. ពេលនេះ​អ្នក​អាច​គ្រប់គ្រង​កុំព្យូទ័រ​របស់​អ្នក​បាន​ហើយ​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់