adverise with khmeread Harry styles

Harry Styles ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Columbia Records

          តាមព័ត៌មានថា តារាចម្រៀង Harry Styles បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន Columbia Records ក្នុងឋានៈ​ជា​តារា​ចម្រៀងទោល។​ ការចុះកិច្ច​ព្រម​ព្រៀងនេះមាន​ន័យ​ថា តារាចម្រៀងសក់​រួញ​រូបនេះនឹងមិន​ទៅណាឆ្ងាយ​ពី​វិស័យ​ចម្រៀងនេះទេ។

          រហូតមកទល់ពេលនេះ គេនៅមិនទាន់​ដឹងច្បាស់ពីលក្ខខណ្ឌនៃកិច្ច​ព្រម​ព្រៀង​នេះទេ ហើយកាលបរិច្ឆេទនៃការចេញបទចម្រៀងដំបូង​របស់តារា​ចម្រៀងរូបនេះក៏មិនទាន់​កំណត់នៅឡើយ​ដែរ។

          កាលពីឆ្នាំមុន តារាចម្រៀងរូបនេះ​បាន​ចុះបញ្ជីចម្រៀង៤បទ ដែលខ្លួន​បាន​សរសេរ​ជាមួយនឹង​ក្រុមហ៊ុន American Society of Composers, Authors and Publishers ។​ បច្ចុប្បន្ន Harry កំពុង​ថត​ភាព​យន្ត​រឿង “Dunkirk” របស់​លោក Christopher Nolan ។

          កាលពីឆ្នាំ២០១៥ ក្រុម​ចម្រៀង One Direction បានប្រកាស​ថា ពួកគេនឹង​សម្រាក​ពីវិស័យ​ចម្រៀង​ដោយគ្មាន​ពេល​កំណត់​ ហើយ​សមាជិក​ម្នាក់ៗបាន​ចាប់​ផ្តើម​ធ្វើការងារ​នៅលើ​គម្រោងរៀងៗខ្លួន៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់