1

កំពុងអង្គុយផឹកស៊ីអ្នកបើករថយន្តច្រឡំជាន់ហ្គែរបុកស្លាប់

     ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​រងរបួស​ស្រាល​បន្ទាប់ពី​បងប្អូន​បើកឡាន​ទុក​ច្រឡំ​ជាន់​ហ្គែ​ត​ថា​ជា​ហ្រាំ​ង​នៅមុខ​ផ្ទះ​ក៏​ហោះ​ទៅបុក​ជនរងគ្រោះ​កំពុងតែ​អង្គុយ​ផឹក​ស៊ី ។​
    គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅត្រង់​មុខផ្ទះ​តាមផ្លូវ​លេខ​៩៣ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
    ប្រភពពី​សាច់ញាតិ​រប​ស់ជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​និង​មិត្ត​ភក្ត្រ​ពីរ​ទៅ​បីនាក់​ទៀត​បាន​អង្គុយ​ផឹក​នៅ​កន្លែងកើតហេតុ​។ ពេល​កំពុង​អង្គុយ​ផឹក​ក៏មាន​បងប្អូន​បើកឡាន​ម៉ាក​Camry​ឆ្លាម​ស្លាក​លេខ​ភ្នំពេញ​2AH-5306 យកមក​ទុក​។​
    ចៃដន្យ​អាក្រក់​អ្នកបើករថយន្ត​បាន​ជាន់​ហ្វ្រាំង​ឈប់ តែ​ច្រឡំ​ជាន់​ហ្គែ​រ​ធ្វើ​ឲ្យ​រថយន្ត​ហោះ​ទៅបុក​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​ផឹក​ទៅ​ផ្ទប់​នឹង​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​ជនរងគ្រោះ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅក្រោយ​រថយន្ត​តែម្តង ឯ​មិត្ត​ភ​ក្រ​ម្នាក់ទៀត​រង​បួស​ស្រាល ។​
    បន្ទាប់ពី​បុក​ហើយ​អ្នកបើករថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​នៅសល់តែ​រថយន្ត​និង​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​តែ​ប៉ុណ្ណោះ ។​
    តាម​សាច់ញាតិ​បាន​ប្រាប់ថា​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ហុង ថន អាយុ​៣៥ ឆ្នាំ​មុខរបរ​ជាង​ថតរូប​នៅ​វត្តភ្នំ​និង​មាន​ស្រុកកំណើត​នៅ​ឃុំ​អង្គ​សុ​ភី​ស្រុក​កំពង់ត្រាច​ខេត្តកំពត ហើយ​សព​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុក​កំ​ណើ​រ​៕​

មតិយោបល់