adverise with khmeread Taylor main

អ្នកគាំទ្រសង្ស័យថា Taylor Swift វះកាត់ពង្រីកដើមទ្រូង

          តារាចម្រៀងប៉ប់​អាមេរិក Taylor Swift បានធ្វើ​ឲ្យ​មជ្ឈដ្ឋាននានា​មាន​ចម្ងល់​និង​និយាយតៗគ្នា​ ហើយ​រឿងនេះមិនមែនដោយសារតែនាង​បង្ហាញ​មុខ​ជា​សា​ធារណៈជាមួយ​មិត្តប្រុស​ថ្មី Tom Hiddleston នោះទេ ប៉ុន្តែគឺដោយសារតែ​ដើម​ទ្រូង​របស់នាង​ធំខុសប្លែក​ធម្មតា។

          តារាចម្រៀងម្ចាស់បទ “Blank Space” ប្រាកដ​ជា​មានការកែកុននៅតំបន់​ដើមទ្រូង​ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​អ្នក​គាំទ្រ​ហាក់ដូចជា​ចាប់អារម្ម​ណ៍​ខ្លាំងជុំវិញ​រូបភាព​ថ្មីបំផុត​របស់នាង​ នៅពេល​នាង​ចេញ​កម្សាន្ត​ខាងក្រៅ​ជា មួយ​មិត្តប្រុសថ្មីដែល​ស្លៀកពាក់​ឈុត​សិចស៊ី​និង​បង្ហាញ​គល់​សុដន់​យ៉ាងព្រហើន​នោះ។

          អ្នក​គាំទ្រ​មាន​ចម្ងល់​តាមបណ្តាញសង្គម​ថា តើ​តារា​ចម្រៀងស្រីរូបនេះ​បាន​វះកាត់កែដើមទ្រូង​របស់នាងឬយ៉ាងណា។ មជ្ឈដ្ឋាន​ខ្លះបាន​រិះគន់​ការលើក​ឡើង​ថា Taylor វះកាត់កែដើម​ទ្រូង​ ហើយ​ធ្វើ​ការប្រៀបធៀបនឹងរូបភាពចាស់​កាលពី​ឆ្នាំ​២០១០។

          តារា​ចម្រៀងសក់ពណ៌ទង់ដែងរូបនេះ​​បាន​បញ្ជាក់​ពី​ការចែក​ផ្លូវ​គ្នា​ពី​អតីត​មិត្តប្រុស​ Calvin Harris កាល​ពីដើម​ខែ​នេះ មើលទៅដូចជា​ទេពអប្សរ​ម្នាក់​អីចឹង ខណៈ​ពេល​នាង​សម្តែង​បទចម្រៀងល្បីៗ​របស់​នាង​នៅ​លើ​ឆាក​ជាមួយ​នឹងការ​បញ្ចេញដើម​ទ្រូងដ៏ធំរបស់នាង៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់