adverise with khmeread 0013729e784911a6e5403b

Tony Leung នៅតែរក្សាភាពស្រស់សង្ហា បើទោះបីជាមានវ័យ៥៣ឆ្នាំ

          តារាភាព​យន្តហុងកុង Tony Leung វ័យ៥៣​ឆ្នាំ​ល្បីល្បាញថា ជា​តារា​ដ៏ ស្រស់សង្ហា​នៅក្នុងវិស័យ​ភាពយន្ត ហើយ​ក្រុម​ហ៊ុន​ភាព​យន្ត​បង្ហោះ​រូបភាព​មួយ​ចំនួនរបស់​លោកពីគ្រប់ជ្រុងតែម្តង​កាលពីថ្ងៃទី​១៧​ខែមិថុនា។

          រូបភាព​ទី១​បង្ហាញថា ពីផ្នែក​ខាងក្រោយ ហើយ​ក្រុម​ហ៊ុន​បាន​ស្នើ​ឲ្យ​ទស្ស និកជនទាយ​អត្តសញ្ញាណ។ វាពិតជា​ពិបាក​ទស្សទាយ​ បើទោះបីជា​បង្ហាញ​រូប ភាព​ទី​២​មក​ដាក់ទន្ទឹមគ្នាក៏ដោយ។

          ទីបំផុត ក្រុមហ៊ុន​បាន​បង្ហោះរូបភាព​មួយ​ផ្សេងទៀត ដែល​បង្ហាញ​មុខ​ពាក់​កណ្តាល​របស់ Tony ហើយ​តារា​ភាព​យន្ត​រូបនេះ​នៅតែ​ស្រស់សង្ហាដដែល។ នៅ ថ្ងៃទី​២៧​ខែមិថុនានេះ គឺជា​ខួប​កំណើតរបស់ Tony ហើយ​គេពិបាក​នឹងជឿថា Tony នឹងឈាន​ចូល​វ័យ​៥៤​ឆ្នាំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់