adverise with khmeread Suzy kim woobin

មែនឬ​? ប្រិយមិត្ត K-Drama អះអាងថា​ឈុត​ឆាក​ស្នេហា​របស់ Kim Woobin និង Suzy គឺជា​ដៃគូ​ដ៏​ស៊ី​អារម្មណ៍​បំផុត​

    ​បណ្តា​ប្រិយមិត្ត​បាន​រំពឹងថា ខ្សែភាពយន្ត Uncontrollably Fond របស់​ផលិតកម្ម KBS គឺជា​ខ្សែភាពយន្ត​ដ៏​គួរឱ្យ​ពេញចិត្ត​បំផុត ដែលមាន​ការចូលរួម​សម្តែង​ដោយ​តារា​ដ៏​ពេញនិយម Kim Woobin និង Suzy ។​

​    ​ហើយ​ខណៈដែល​ខ្សែភាពយន្ត​មួយ​នេះ​មិនទាន់​ត្រូវបាន​ចាក់ផ្សាយ​នៅឡើយ​នោះ បណ្តា​ប្រិយមិត្ត​បាន​អះអាង​រួចរាល់​ជាមុន​ទៅហើយ​ថា វា​នឹងមាន​ភាពជោគជ័យ​ខ្លាំង​បំផុត​។ 

​    ​លើសពីនេះ​ទៀត​នោះ​ឥទ្ធិពល​របស់ Kim Woobin និង Suzy បានធ្វើឱ្យ​បណ្តា​ប្រិយមិត្ត​ហាក់​បាន​ឈ្លក់​វង្វេង​រួចទៅហើយ ជាមួយនឹង​ឈុត​ឆាក​ស្នេហា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់​ពួកគេ​។​

​    ​ខ្សែភាពយន្ត Uncontrollably Fond នឹង​ត្រៀម​ចាក់ផ្សាយ​ផ្លូវការ​នូវ​ភាគ​ដំបូង​របស់ខ្លួន​នៅ​ថ្ងៃទី​៦ ខែកក្កដា​ខាងមុខ​ក្នុងប្រទេស​កូរ៉េខាងត្បូង​៕

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់