adverise with khmeread 4560b875 e62f 4451 9f55 750e1fa59b55 %281%29

ជក់​គ្រឿងញៀន​ហើយ​ប្រើ​កាំភ្លើង​ជ័រ​ថែមទៀត​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨ ​និង​២០​នាទី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​កន្លែង​លក់​ទឹកត្នោតជូរ ខាងលិច​រោងចក្រ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ បន្ទាប់ពី​រកឃើញ​ឧបករណ៍​ជក់​គ្រឿងញៀន​និង​ប្រើ​កាំភ្លើង​ជ័រ។​

    ប៉ូលិស​និយាយថា​កម្លាំង​អន្តរាគមន៍​នគរបាល​ខណ្ឌ ចុះ​ល្បាត សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ចោមចៅ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ខណៈពេល​កំពុង​អង្គុយ​កាន់​ដោយ​ឧបករណ៍​ជក់​ថ្នាំញៀន និង​មាន​កាំភ្លើង​ជ័រ មួយ​ដើម​រួច​បញ្ជូនទៅ​ប៉ុស្តិ៍​សាកសួរ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ហៀ​ង សារ៉ាក់ អាយុ​២៦ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក មុខរបរ​មិន​ពិតប្រាកដ​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ប៉ូលិស​ខណ្ឌ​បាន​ល្បាត​ការពារ​ក្នុងភូមិ​សាស្ត្រ​ស្មុកស្មាញ។ លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​លើ​ម៉ូតូ​មួយ​ម៉ាក YAMAHA FINO ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-F4124  បានដាក់​ការសង្ស័យ ទើប​កម្លាំង​បាន សុំ​ឆែកឆេរ បាន​រកឃើញ​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន មួយ​កំ​ប្លេ​,​ កាំភ្លើងខ្លី​ជ័រ​មួយ​ដើម រួម​និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​។​

    ក្រោយពេល​កើតហេតុ កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​រួមជាមួយ​វត្ថុតាង​និង​ម៉ូតូ​មួយគ្រឿង មកកាន់​ប៉ុស្តិ៍​ចោមចៅ​ធ្វើការ​សាកសួរ​រួច​ប​ញ្ចូ​ន​ខ្លួន​បន្តទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​នាំខ្លួន​ជនសង្ស័យ​ឡើង​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់